បរទេស៖ បន្ទុកប្រាក់ឈ្នួលរបស់ Kepa Arrizabalaga គឺជាឧបសគ្គសម្រាប់ការផ្ទេរកីឡាករអន្តរជាតិអេស្បាញរូបនេះ​ទៅ​កាន់ទឹក​ដី Lazio កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅខែមករា ២០២២នេះ។ ​អ្នកចាំទីថ្លៃដែល​មាន​តម្លៃខ្លួន​ថ្លៃ​បំផុត​​របស់​​ពិភពបាល់ទាត់បន្ទាប់ពីរូបគេបានផ្លាស់ពី AT Bilbao  មកកាន់ទឹកដី Chelsea នៅរដូវក្តៅឆ្នាំ​២០០១៨រូបនេះនៅ​តែប​ន្ត​តស៊ូ​បង្ហាញខ្លួនក្នុងនាមកីឡាករកំនត់ត្រាម្នាក់របស់ក្លឹប។

Why has Kepa Arrizabalaga's Chelsea career been derailed? And how can he  return to form? | Marca

មានន័យថាកីឡាករវ័យ២៧ឆ្នាំរូបនេះបានធ្លាក់ទៅលេងជាកីឡាករដៃទី២ ក្រោយពីក្លឹបបានសម្រេចនាំយកកីឡាករអន្តរជាតិ សេណេហ្គាល់ Edouard Mendy មកកាន់ទឹកដី Stamford Bridge កាលពីដើមរដូវកាលមុន។គេហទំព័រ The Athletic បាន​ចុះផ្សាយថាៈ Lazioដែលកំពុងតែដឹកនាំដោយអតីតគ្រូបង្វឹកChelsea លោក Maurizio Sarri  មានបំណងចង់បាន Kepa មកលលេងនៅលីកកំពូលអ៊ីតាលី មុនដំណាច់ខែនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ញកញ្ចប់ប្រាក់ឈ្នួល​ដ៏ច្រើ​នរបស់​គាត់​ដល់​ទៅ១៧០,០០០ផោន/សប្តាហ៏។ ដូច្នេះក្រុមដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម  មិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធានា​រ៉ាប់​រងលើ​ប្រាក់ឈ្នួលសម្រាប់ការរៀបចំខ្ចីជើងដែលបានស្នើឡើងនោះទេ។

Chelsea star Kepa Arrizabalaga set to be offered transfer exit with Lazio  interested in outcast keeper this summer

Kepa បានបង្ហាញខ្លួនបានតែ ៧ ដងប៉ុណ្ណោះសម្រាប់ Chelsea នៅរដូវកាលនេះនិងលេងបានតែ១លើកគត់នៅក្របខណ្ឌ  Premier League ពេលជួបTottenham Hotspur កំលុងពាក់កណ្តាលខែកញ្ញា៕

 

ប្រភពព័ត៍មាន៖ Sportsmole