បរទេស៖ Kepa Arrizabalaga បានទទួលស្គាល់ថាខ្លួនត្រៀមលក្ខណៈដើម្បីឆក់ឪកាសប្រជែងយក​តំណែងអ្នកចាំ​ទី​ជម្រើស ទី១ របស់ខ្លួនជាមួយ Edouard Mendy នៅខែមករា២០២២ខាងមុខនេះ។ក៏ព្រោះតែ Mendy ត្រូវបានគេ​រំពឹង​ថានឹងចំណាយពេលជាច្រើនសប្តាហ៍ដើមនៃឆ្នាំ ២០២២ តំណាងឱ្យជម្រើសជាតិសេណេហ្គាល់​សម្រាប់ព្រឹត្តិការប្រកួតពានរង្វាន់ Africa Cup of Nations។ ដូច្នេះក្រុមកំពូលនាំមុខកំពូលតារាង Premier League  លោក Thomas Tuchelនិងត្រូវប្រើប្រាស់កីឡាករអន្តរជាតិអេស្បាញរូបនេះ​ជាជម្រើស​ដៃទី១។នៅ​រដូវ​កាល​នេះKepa ទើបតែ បង្ហាញខ្លួនចូលលេងបាន ៣ ដងប៉ុណ្ណោះនៅគ្រប់ក្របខណ្ឌប្រកួត។

Confident Kepa Arrizabalaga loves saving penalties - We Ain't Got No History

ទោះជាយ៉ាងណាអ្នកចាំទីដែលមានកំនត់ត្រាថ្លៃ​បំផុតរបស់ពិភពលោក Arrizabalaga នៅតែបង្ហាញទម្រង់​លេង​បានល្អ ក្រោយជួយអោយ​Chelsea ទម្លាក់Southampton សម្រាប់ការប្រកួតដណ្តើមពាន EFL Cup រឺCarabao កាល​ពីយប់​ថ្ងៃអង្គារ។

Kepa Arrizabalaga: I'll be ready to replace Edouard Mendy in January

Kepa បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះថាៈ នៅសល់រយៈពេលពីរខែ ទៀត យើងដឹង​ថា​វា​អាចកើតឡើង ហើយខ្ញុំនឹងត្រៀមខ្លួន ប៉ុន្តែយើងមានការប្រកួតជាច្រើនរហូតដល់យើង​ចាប់ ផ្តើមគិ​តអំពី​រឿង​នោះ។ប្រសិនបើគាត់ទៅ African Cup នោះល្អបំផុត ហើយខ្ញុំនឹងត្រៀមខ្លួនរួចរាល់ដើម្បី ធ្វើ ដំណើរ ផ្លូវដ៏វែង​ឆ្ងាយ​និងរង់ចាំមើលថានិងមានអ្វីកើតឡើង៕

 

ប្រភពព័ត៍មាន៖ Sportsmole