បរទេស​៖ ក្រុមបិសាចក្រហម Man Utd និងត្រូវអវត្តមានខ្សែការពារ Eric Bailly សម្រាប់ការប្រកួតនៅថ្ងៃទី១៧​សប្តាហ៏​ក្រោយ​ជាមួយក្រុមរបស់ពួកគេជាមួយក្រុមសារិការព្រៃ Newcastle United បន្ទាប់ពី​ខ្សែ​ការពារ​រូបនេះ​បានរងរបួសសរសៃពួរជើងខាងស្តាំដែលត្រូវបានគេកំលុង​ពេលបំពេញកាតព្វ​កិច្ច​អោយ​ជម្រើស​ជាតិ​កូឌីវ័រប្រកួតមិត្តភាពជាមួយជម្រើសជាតិបែលហ្សិក។

Man Utd star Eric Bailly suffers injury on international duty with Ivory  Coast | Metro News

អតីតកីឡាករក្រុម Espanyol និង Villareal ក៏ទើបតែ​បានបង្ហាញខ្លួនក្នុងការប្រកួតពេលម្ចាស់​ផ្ទះ Man Utd ចាញ់ក្រុម​ភ្ញៀវ Spurs យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦ទល់និង១  កាលពីថ្ងៃអាទិត្យ​បន្ទាប់​ពីរូបគេ​ជាប់​ជម្រើស​១១នាក់ដំបូងជំនួសកីឡាករអន្តរជាតិស៊ុយអ៊ែត Victor Lindelof ដើម្បីចាប់ដៃគូ​គ្នាជាមួយប្រធាន​ក្រុម Harry Maguire។ ដូច្នេះបញ្ហារបួសរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ អាចនិង​ជាឧបសគ្គរារាំងដល់ឱកាសរបស់ខ្លួនក្នុងការទទួលបានទំនុកចិត្តពីលោក Solskjaer សាជាថ្មីម្តង​ទៀត​។

In defence of Eric Bailly after United's Tottenham hammering - United In  Focus

ក្រុម Man Utd នឹងធ្វើតេស្តផ្នែកវេជ្ជសាស្រ្តដល់រូបគេនៅពេល Bailly ត្រលប់មកអង់គ្លេសវិញ​ហើយ​យ៉ាងហោចណាស់ត្រូវចំណាយពេល ៣សប្តាហ៍ដែរ។ ក្លិបនឹងសង្ឃឹមថាអ្វីៗនិងប្រសើរ​ឡើងទោះ​បីជា​កំពូងប្រឈមខ្សែការពារ ក្រោយពីរបូតគ្រាប់បាល់ដល់ទៅ ១១គ្រាប់ក្រោយការចាប់ផ្តើម ៣ប្រកួ​ត​នៅ​រដូវកាលថ្មី​របស់ពួកគេ៕

 

ប្រភពព័ត៍មាន៖ Metro