បរទេស៖ ប្រិយមិត្តគាំទ្រជឿជាក់ថាក្លឹបបានសម្រេចចិត្តខុសដែលអនុញ្ញាតិអោយ Bailly ដែលជាខ្សែការពារល្អម្នាក់នៅក្នុងក្លឹបត្រូវបានក្លឹបMarseille ទើបបំពេញការចុះហត្ថលេខាខ្ចីជើងពេញ១រដូវកាលរួចមក ។
ព្រមជាមួយគ្នានោះ អ្នកគាំទ្រថែមទាំងបានផ្តល់យោបល់យល់ឃើញថា Man. Utd គួរតែបញ្ជូនប្រធានក្រុមគឺ Harry Maguire និងកីឡាករជើងចាស់គឺខ្សែការពារPhil Jones ទៅក្លឹបដទៃខ្ចីជើងផងដែរ ។ ក៏ព្រោះតែ Maguire ដែលមានកំនត់ត្រាថ្លៃបំផុត៨០លានផោនក្នុងនាមខ្សែការពារបានធ្លាក់ទម្រង់លេងចាប់តាំងពីបានចូលរួមជាមួយ Leicester Cityក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរឺឯ Jones មានឪកាសបង្ហាញខ្លួនតិចតួចបំផុតក្រោយMan.Utdឆ្លងកាត់គ្រូបង្វឹក៥រូបរួចមកហើយនេះ។ ក្លឹប Marseille ដែលនិងត្រូវរ៉ាប់រងប្រាក់ឈ្នួលសម្រាប់កីឡាករអន្តរជាតិកូឌីវ័រវ័យ ២៨ ឆ្នាំរូបនេះរួមបញ្ចូលទាំងការទីញផ្តាច់ជាអចិន្រ្តៃយ៏ក្នុងតម្លៃ៦ លានអឺរ៉ូ ប្រសិនជាក្លឹបនៅLigue ១ មានកៅអីសម្រាប់ការប្រកួតជម្រុះព្រឹត្តការណ៏ Champions League រដូវកាលក្រោយ។
Bailly ដែលត្រូវបានអតីតគ្រូបង្វឹកលោកJose Mourinho នាំយកពីក្រុមVillareal ក្នុងតម្លៃ 30 លានផោន ក្នុងឆ្នាំ ២០១៦ ប៉ុន្តែ កីឡាកររូបនេះបានព្យាយាមរក្សាតំណែងក្នុងក្រុមជម្រើសដំបូងដោយសារតែបញ្ហារបួសញឹកញាប់និងបង្ហាញខ្លួនត្រឹមតែ ៤៥ ប្រកួតនៅ Premier League ក្នុងរយៈពេល ៥ រដូវកាលកន្លងមក។ទោះយ៉ាងណាការមកដល់របស់ Raphael Varane កាលពីរដូវកាលមុន និង Lisandro Martinez នៅរដូវក្តៅនេះ បានជម្រុញអោយBailly ស្វែងរកឪកាសចាកចេញពីទឹកដី Old Trafford តែម្តង៕
ប្រភពព័ត៍មាន៖ Sportskeeda