បរទេស៖ ក្លឹបបិសាចក្រហម Man United បានផ្អាកការចរចាបន្តកិច្ចសន្យាថ្មីជាមួយខ្សែការពារ Eric Bailly មួយរយៈសិនក្នុងពេល​កីឡាករ​ក្នុងក្រុមចំនួនកំពុងបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិ ។គួរបញ្ជាក់ថាអនាគតរបស់កីឡាករវ័យ ២៦ ឆ្នាំ​សញ្ជាតិ​កូឌីវ័ររូបនេះនៅកីឡាដ្ឋាន Old Trafford ស្ថិតក្នុងភាពមន្ទិលសង្ស័យបន្ទាប់ពីកិច្ចព្រមព្រៀងរបស់គេ និងត្រូវផុត​កំណត់​​នៅខែមិថុនាឆ្នាំក្រោយ។

Solskjaer reveals Eric Bailly injury that led to him missing Liverpool clash

ម្ចាស់ជើងឯកអង់គ្លេស២០សម័យនៅតែមានចង់បន្តកុងត្រាថ្មីដល់ កីឡាករអន្តរជាតិកូតឌីវ័ររូបនេះប៉ុន្តែ Bailly បានព្រលយ​ពាក្យត្រៀមខ្លួនចាកចេញពីក្លឹបក្រោយពីមិនទទួល ទំនុកចិត្ត និងខកបំណងក្រោយគ្មានឈ្មោះសម្រាប់កា​រប្រកួតចុងក្រោយ​ទល់​​និង​ AC Milan ជើងទី២ នៅក្របខណ្ ឌEuropa League និងបន្តអវត្តមានពេលប្រកួតជាមួយ Leicester City ក្នុង​ពានរង្វាន់ FA Cup កាលពីចុងសប្តាហ៍មុន។

Eric Bailly ruled out for a four to five months with knee injury |  Manchester United

គេហទំព័រ The Mirror បានចុះផ្សាយថាអតីតខ្សែការពារកណ្តាលរបស់ Villarreal មានបំណងចង់បន្តកិច្ចសន្យាថ្មីនៅទឹកដី Old Trafford ប្រសិន​ក្លឹបងាកមកផ្តល់ទំនុកចិត្តជាមួយឪកាសបានចូលលេងជម្រើស១១នាក់ទៀងទាត់វិញនោះ។​ Bailly ក្រោយពុះពារនឹងបញ្ហារបួសកាយសម្បទានៅរដូវកាលនេះបង្ហាញខ្លួនចំនួន ១៥ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole