បរទេស៖ ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United មានបំណងចង់ពិភាក្សាអំពីអនាគតរបស់ខ្លួនក្រោយពីក្លឹប​បាន​បញ្ចប់កិច្ចព្រៀងផ្ទេរយកខ្សែការពារកណ្តាលម្នាក់ទៀតគឺ Raphael Varane មកកាន់ទឹកដី Old Trafford នៅល្ងាច​ថ្ងៃអង្គារនេះ។

Eric Bailly responds to Man Utd's push to sign Raphael Varane from Real  Madrid | Metro News

ក្រុមជើងឯកអង់គ្លេស២០សម័យមួយនេះបានយល់កិច្ចព្រមព្រៀងជាមួយក្រុមអធិរាជស Real Madrid ដើម្បីចុះហត្ថលេខា​សមាជិក​ជ័យលាភី World Cup ឆ្នាំ២០១៨របស់ក្រុមមាន់គកបារាំងក្នុងតម្លៃខ្លួនប្រហែលជា ៤១ លានផោនបូក​រួមជាមួយនឹង​ប្រាក់​បន្ថែមផ្សងទៀត។ មានន័យថាការមកដល់របស់ Varane គឺជាការព្រួយបារម្ភមួយសម្រាប់ Eric Bailly ដែលនឹងអាចធ្លាក់ចេញពីជម្រើស​១១នាក់ដំបូងនៅទឹកដី Old Trafford។

Eric Bailly wants assurances about Man Utd role after Raphael Varane deal |  espldaily - sports, entertainment, lifestyle

Bailly បច្ចុប្បន្នកំពុងបំពេញតួនាទីសម្រាប់ក្រុមជម្រើសជាតិកូតឌីវ័រនៅព្រឹត្តការណ៏​អូឡាំពិកឆ្នាំ ២០២០ នៅប្រទេសជប៉ុន។ បើយោងគេហទំព័រ ​​ESPN បានចុះផ្សាយថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះ​ចង់ពិភាក្សាដោយផ្ទាល់​ជាមួយ​គ្រូបង្វឹក និងថ្នាក់ដឹកនាំក្លឹបដើម្បីពិភាក្សាពីអនាគតរបស់ខ្លួនក្រោយត្រឡប់ពីប្រទេសជប៉ុនមកកាន់ទីក្រុង Manchester វិញ។ គួរបញ្ជាក់ថាក្រុមលោក Solskjaer នឹងមានខ្សែការពាររហូតដល់ទៅ ៧ នាក់ឯណោះនៅពេលដែល Varane បានបញ្ចប់​ការផ្ទេរ​មកកាន់ទឹកដី Old Trafford។

African All Stars Transfer News & Rumours: Bailly to seek clarity over  Manchester United future after Varane deal | Goal.com

ដែលក្នុងនោះរួមមានប្រធានក្រុម Harry Maguire ខណៈ Victor Lindelof គ្រោង​នឹង​ប្រជែង​ជាមួយ Varane ផងដែរ សម្រាប់ជម្រើសដំបូង ខណៈ ដែល Phil Jones, Axel Tuanzebe និង Teden Mengi ត្រូវ​បានគេ​រំពឹងថានឹងចាកចេញពីក្លិបជាអចិន្ត្រៃយ៍ ឬខ្ចីជើងមុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។ ទោះបីជាយ៉ាងណា​ Bailly ទើបតែបន្តកុងត្រាថ្មីជាមួយនឹង Man Utd ប៉ុណ្ណោះកាលពីខែមេសា ដោយរូបគេអាចបង្ហាញបានត្រឹមតែ២១ដងប៉៉ុណ្ណោះកាលពីរដូវកាលចាស់ និងបានបង្ហាញខ្លួនត្រឹមតែ១០ដងប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole