បរទេស៖ គ្រូបង្វឹក Thomas Tuchel បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាក្រុម Paris Saint-Germain នឹងត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi សម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Manchester United និងការប្រកួតការពារតំណែងជើងឯកLilgue-១សប្តាហ៨ទី៧​ជាមួយម្ចាស់ផ្ទះ Nimes ដោយសារបញ្ហារបួសជង្គង់ពេលហ្វឹកហាត់កាលពីថ្ងៃពុធ។

PSG's Icardi out of Champions League match against Manchester Utd - The  Peninsula Qatar

ក្រុមម្ចាស់ជើងឯកបារាំងក៏នឹងត្រូវអវត្តមាន Marco VerrattiMarquinhos និង Julian Draxler ផង ដែរនៅក្នុងការប្រកួត Ligue-1 របស់ពួកគេប្រឆាំងនឹង Nimes នៅថ្ងៃសុក្រនេះ – អ្នកទាំងបីមិនទាន់ប្រាកដ សម្រាប់​ការប្រកួតទល់និង Man United នៅទឹកដី Parc Des Princes នាទីក្រុង​ប៉ារីសនៅ​ថ្ងៃអង្គារ​សប្តា​ហ៍​ក្រោយ​​រឺយ៉ាណានោះទេ។

Champions League: PSG striker Mauro Icardi to miss opening match against  Manchester United due to injury - Sports News , Firstpost

មានកីឡាករ២រូបទៀតគឺអតីតខ្សែបម្រើ Man United កីឡាករ Ander Herrera បានធ្វើតេស្តិ៍វិជ្ជមាន​រក​ឃើញមេរោគកូវីត-១៩និងកំពុងដាក់អោយនៅដាច់ដោយឡែកខណៈ កីឡាករខ្សែការពារ Danilo Pereira ដែល​ខ្ចីជើងពីក្លឹប Porto ក៏បានធ្វើតេស្ត៏រកឃើញមេរោគកូវីត-១៩ ក្រោយបង្ហាញខ្លួនក្នុងក្រុម​ជម្រើសជាតិ​ព័រទុយ​ហ្កាល់​ជាមួយប្រធានក្រុម Cristiano Ronaldo៕

 

ប្រភពព័ត៍មាន៖ Besoccer