បរទេស៖ កីឡាករសំខាន់៤រូបរបស់ក្រុមអ្នកមានបុណ្យ Barcelona ១. ខ្សែការពារ Gerard Pique, ២.ខ្សែការពារ Clement Lenglet, និង ៣.អ្នកចាំទី Marc André Ter Stegen ព្រមទាំង ៤.ខ្សែបម្រើ Frenkie De Jong បានបន្តកុងត្រាថ្មីជាមួយក្លឹបយក្សកាតាឡាន់នៅយប់ថ្ងៃអង្គារ។

Gerard Pique and Marc-Andre ter Stegen among FOUR Barcelona stars to extend stay at the club | Daily Mail Online

ពត៌មានផ្លូវការណ៏នេះត្រូវបានប្រកាសភ្លាមៗបន្ទាប់ពី Barcelona ផ្តួល Ferencvaros កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។ គួរបញ្ចាក់ថាកិច្ចព្រមព្រៀងថ្មីរបស់ខ្សែកាពារក្រុមជម្រើសជាតិអេស្បាញ Pique មានសុពលភាពដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២៤ជាមួយតម្លៃទិញផ្តាច់កុងត្រា៥០០លានយូរ៉ូខណៈកីឡាករពាក់ស្លាកលេខ៣រូបនេះកំពុងលេងអោយក្លឹបរដូវកាលទី១៣ក្រោយបង្ហាញខ្លួនបាន៥៤៨ប្រកួតរួចមក។

Four Barcelona stars sign new contract including Pique and Ter Stegen, agreeing to pay-cuts after war with the board

រីឯកីឡាករ Clement Lenglet បានបន្តកិច្ចសន្យាដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០២៦ជាមួយតម្លៃទិញផ្តាច់កុងត្រា៣០០លានយូរ៉ូ។សម្រាប់អ្នកចាំទី Ter Stegen’s បានបន្តកុងត្រារហូតដល់ឆ្នាំ ២០២៥ជាមួយតម្លៃខ្លួនទិញ ផ្តាច់កុងត្រា៥០០លានយូរ៉ូ។សម្រាប់ខ្សែបម្រើវ័យក្មេង Frankie De Jong មានកិច្ចសន្យាទិញផ្តាច់កុងត្រា៤០០លានយូរ៉ូខណៈដែលរូបគេចូលលេងបាន៤៧ប្រកួតក្រោយផ្ទេរពី Ajax និង ជាប់ជម្រើស១១នាក់ ដំបូងរហូតក្រោមការដឹកនាំរបស់លោក Ronald Koeman៕

 

ប្រភពព័ត៍មាន៖ Sport.es