បរទេស៖ Mesut Ozil អាចនឹងចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាបន្ទាប់ពីខ្សែបម្រើរូបនេះមិនបានជាប់ក្នុងជម្រើស១១នាក់សម្រាប់ក្រុមក្នុងការប្រកួត ក្របខ័ណ្ឌ Premier League នៅរដូវកាលថ្មីនេះ។

ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់មានវ័យ ៣២ឆ្នាំរូបនេះគឺជាកីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបជាមួយប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍។ទោះយ៉ាងណាអតីតកីឡាករ ក្លឹបអធិរាជស Real Madrid រូបនេះមិនបានបង្ហាញខ្លួនចូលលេងនោះទេចាប់តាំងពីខែមីនាកន្លងទៅ។

ក្រោពីមិនជាប់ក្នុងជម្រើសដំបូង Ozil ក៏មិនមានឈ្មោះក្នុងការប្រកួតពានរង្វាន់ Europa League នោះទេ ស្របពេលដំណើរការចរចារបន្តកិច្ចសន្យាថ្មីនៅទ្រឹងមិនដំណើរការ។ ដូច្នេះសមាជិកជ័យលាភី World Cup ២០១៤ រូបនេះអាចនិងស្វែងរកឪកាសចាកចេញច្រើនជាងបន្តនៅ។ ក្លឹបនៅលីគកំពូលអាមេរិកគឺ DC United បានបង្ហាញពីការចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកកីឡាករដែលមិនត្រូវបានគ្រូបង្វឹក Mikel Arteta ផ្តល់សេចក្តិទុកចិត្តស្របពេលកិច្ចសន្យារបស់ Ozil និងត្រូវអស់សុពលភាពនៅពេលបញ្ចប់រដូវកាលនេះ៕
ប្រភពព័ត៍មាន៖ DailyStar
