បរទេស៖ បន្ទាប់ពីបញ្ចប់ការផ្ទេរដោយជោគជ័យទៅកាន់ក្លិបយក្សទួរគី Fenerbahce ខ្សែបម្រើ Mesut Ozil នៅតែជំរុញអោយអ្នកគាំទ្រអតីតក្រុមកាំភ្លើងធំ Arsenal របស់ខ្លួនអោយបន្តគាំទ្រគ្រូបង្វឹក Mikel Arteta អោយអស់ពីកម្លាំងកាយចិត្តបន្តទៀតតាមដែលអាចធ្វើទៅបាន។

Mesut Ozil transfer: 'Gunner for life' shares farewell message to Arsenal  as he moves to Fenerbahce - CBSSports.com

គួរកត់សម្គាល់ថាខ្សែបម្រើអន្តរជាតិអាឡឺម៉ង់បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយក្លឹប នៅដើមសប្តាហ៍នេះដើម្បីចាកចេញទៅរកក្លឹបថ្មីគោលបំណងបានជាប់ជម្រើស១១នាក់ដំបូងសាជាថ្មីក្រោយចំណាយពេល៧ ឆ្នាំកន្លះរបស់គាត់នៅទឹកដី Emirates Stadiumដោយលេងបាន២៥០ប្រកួតរកបាន៤៤ គ្រាប់និងបង្កើតឪកាស ៧១ ដង។

Mesut Ozil finally leaves Arsenal as Germany playmaker seals Fenerbahce  transfer after Gunners contract terminated

Ozil មិនដែលបានចូលលេងអោយក្រុមទាល់តែសោះនៅរដូវកាលនេះគ្រប់ក្របខណ្ឌប្រកួតដោយគិតចាប់តាំងពី ខែមីនាឆ្នាំមុន ស្របពេលអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញArteta មានបំណងចែកផ្លូវកីឡាករដែលមានប្រាក់ឈ្នួលថ្លៃបំផុតប្រចាំក្លឹបគឺ ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ជាយូរមកហើយ៕

 

ប្រភពព័ត៍មាន៖ Metro