បរទេស​៖ ទីបំផុតត្រូវបានលាតត្រដាងស្តីពីខ្សែបម្រើ Mesut Ozil បានយល់ព្រមកាត់បន្ថយ ប្រាក់ឈ្នួលដល់ទៅ​២៨៣០០០ផោន​/សប្តាហ៏របស់ខ្លួនដើម្បីបញ្ចប់កិច្ចសន្យាជាមួយក្រុមកាំភ្លើងធំ Arsenal មុនពេលកិច្ចសន្យារបស់ខ្លួនអស់សុពលភាព​នៅ​បញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ក្លឹបយក្សតួគី Fenerbahce ដោយគ្មានតម្លៃខ្លួន។

Mesut Ozil reportedly agrees to terminate Arsenal contract | The Japan Times

គេហទំព័រ AS បានចុះផ្សាយថា Ozil នឹងចុះកិច្ចសន្យា ៣ ឆ្នាំកន្លះដែលមានតម្លៃ ៣.៥ លានផោនក្នុងមួយឆ្នាំឬប្រហែល ៦៧,៣០០០ ផោនក្នុងមួយ សប្តាហ៍ ហើយនោះគឺជាការថយចុះយ៉ាងខ្លាំងទៅលើប្រាក់ខែ ដែល Ozil ធ្លាប់ទទួលបា នដល់ ទៅ៣៥០,០០០ ផោនក្នុងមួយ សប្តាហ៍ ជាមួយក្លឹបមានមូលដ្ឋាននៅភាគ ខាងជើងទីក្រុងឡុងដ៍ជាកន្លែងរូបគេធ្លាប់បាន ចំណាយពេល ៧ ឆ្នាំកន្លះកន្លងទៅ។

Arsenal Make Wise Mesut Ozil Number 10 Decision

ទោះយ៉ាងណាកីឡាករវ័យ៣២ ឆ្នាំរូបនេះនឹងទទួលបានប្រាក់រង្វាន់បូករួមផលប្រយោជន៏ផ្សេងទៀតកើនដល់ ៤៤៥,០០០ ផោន/សប្តាហ៏ប្រសិនជួយក្លឹបឈ្នះពានរង្វាន់ Super Lig ក្រោយខកខានចាប់តាំងពីឆ្នាំ២០១៤៕

 

ប្រភពព័ត៍មាន៖ Sportsmole