បរទេស៖ Mesut Ozil មានបំណងចង់ចាកចេញពី Fenerbahce ដោយមានគោលដៅចង់ទៅលេងនៅលីកកំពូល សហ រដ្ឋអាមេរិក MLS ឬលីកកាតានៅតំបន់មជ្ឈឹមបូព៌ាដែលរូបគេជឿជាក់ថាមានកីឡាករដ៏មាន​បទពិសោធន៏លំដាប់ពិភព​លោក​មួយ​ចំនួន​កំពុងមានវត្តមានលេងនៅទីនោះ។

Mesut Özil before Fenerbahce farewell? Consultant speaks plain language -  tamilecho

បើទោះបីមាន កិច្ចសន្យាជាមួយក្លឹបចំនួន៣ឆ្នាំទៀតក៏ដោយ ខណៈដែលកីឡាករវ័យ ៣២ឆ្នាំរូបនេះទើបតែចូលរួមជាមួយក្រុមយក្សទួរគីកាលពីខែមករាបន្ទាប់ពីរួមរស់ជាមួយArsenalអស់រយៈពេល ៦ ឆ្នាំ​កន្លះ​។ ប្រភពពីគេហទំព័ឬ AS បានចុះផ្សាយថា Ozil មានការព្រួយបារម្ភពីតួនាទីជម្រើសដំបូងរបស់ខ្លួនដែលនិងត្រូវ ជំនួស​ដោយ​កីឡាករវ័យ ២០ ឆ្នាំ Muhammet Gumuskaya  ក្រោយពីគ្រូបង្វឹក Fenerbahce លោក Vitor Pereira​បាន​បង្ហាញ​ចំណាប់​អារម្មណ៏ចង់ដាក់អោយកីឡាករវ័យក្មេងរូបនេះចូលលេងជំនួសតំណែង១១នាក់ដំបូងរបស់ខ្លួន ។

Mesut Özil için şok iddia: 'Fenerbahçe'de mutsuz! MLS ya da Katar'a…' -  Haberom

កីឡាករអន្តរជាតិអាល្លឺម៉ង់ទើបតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាតាកាលពីដើមសប្តាហ៍នេះផងដែរ ។ Ozil ទើបតែបង្ហាញខ្លួនបាន ១៥ ដងសម្រាប់ក្រុម Fenerbahce នៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ និងAssist  ២ ដងប៉ុណ្ណោះ៕