បរទេស៖ ខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម Paris Saint-Germainអា នឹងវិលត្រឡប់ទៅកាន់ប្រទេស អ៊ីតាលីវិញ ជា មួយនឹងក្រុម AC Milan នៅក្នុងទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករាខាងមុខនេះ។ កីឡាករអន្តរជាតិអាហ្សង់ទីន រូប នេះធ្លាប់បានបានចំណាយពេល ៦ ឆ្នាំជាមួយក្លឹប Inter Milan ដែលជាក្រុមគូប្រជែងដ៏សំខាន់របស់ AC Milan ចន្លោះឆ្នាំ ២០១៣ និង ២០១៩ និងរកបាន១២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២១៩ ប្រកួតមុនពេលចាកចេញទៅ លេងនៅក្លឹបមានមូលដ្ឋាននៅរដ្ឋធានីបារាំងនាពេលបច្ចុប្បន្ននេះ។

Planejando reforçar o elenco, Milan mira contratações de Icardi e Milenkovic | Esporte Interativo

ប្រភពពីគេហទំព័រ AS បានចុះផ្សាយថា Icardi ពិតជាគោលដៅសម្រាប់ក្រុម AC Milan ដើម្បីនាំយកកីឡាករវ័យ ២៧ ឆ្នាំរូបនេះមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេបន្ថែមទៀត ។ប្រភពដដែលបន្តថាថាភរិយានិងជាភ្នាក់ងារ ផ្ទាល់គឺនាង Wanda Nara ចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីដើម្បីជាប្រយោជន៍ដល់ក្រុម គ្រួសាររបស់ ពួកគេហើយប្រធានក្លឹបលោក Stefano Pioli ចង់ឃើញ Icardi ចាប់ដៃគូជាមួយខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic។

Mauro Icardi podría dejar el PSG...¡Y fichar con el Milan! - Mediotiempo

បច្ចុប្បន្ន Icardi នៅមិនទាន់បង្ហាញខ្លួនចូលលេងអោយក្រុមការពារតំណែងជើងឯក Ligue-១ នៅឡើយទេខណៈ ដែលខ្លួនកំពុងព្យាបាលរបួសជង្គង់ ក្រោយរកបាន ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតសម្រាប់ PSG ចាប់តាំងពីការមកដល់កីឡាដ្ឋាន Parc Des Princes កាលពីឆ្នាំមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole