បរទេស៖ ទីបំផុត PSG បានសម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធ Mauro Icardi នៅពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ស្រប​ពេលមានពត៌មានចុះផ្សាយថាក្រុមការពារតំណែងជើងឯកអ៊ីតាលី Juventus ចាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីនរូបនេះអាហ្សង់ទីនត្រឡប់មកកាន់លីកកំពូលអ៊ីតាលីវិញ។

French Media Suggest Paris Saint-Germain's €50m Swoop For Mauro Icardi From  Inter Was A Costly Mistake

បើយោងគេហទំព័រអ៊ីតាលី ​​Calciomercato បានចុះផ្សាយថា  ក្លិបជើងឯកបារាំងត្រៀមដាក់លក់ Icardi ក្នុងតម្លៃខ្លួនប្រមាណជាង ៤០ លានផោន បើទោះបីជារដូវកាលដំបូងរបស់អតីតកីឡាករយុវជនថ្នាលក្លឹប FC Barcelona រូបនេះរកបាន២០ គ្រាប់ក្នុងការ​បង្ហាញខ្លួន ៣៤ ប្រកួតកាលពីរដូវកាលចាស់យ៉ាងណាក៏ដោយ។​ ផ្ទុយទៅវិញសម្រាប់រដូវកាលនេះ Icardi មិនសូវ​បានជាចូល​លេងទេ ដោយបង្ហាញខ្លួនបានតែ១០ប្រកួតប៉ុណ្ណោះ ដោយសារតែបញ្ហារបួសភ្លៅ ហើយតំណែងរបស់ខ្លួនត្រូវបានជំនួសដោយ​កីឡា​​ករចំណូលថ្មី Moise Kean ដែលបានដើរតួនាទី​បានយ៉ាង​ល្អ​ដោយអាចរក​​បាន ១៦ គ្រាប់ក្រោយចូលលេងក្នុងលក្ខណ្ឌខ្ចីជើងពីក្លឹប Everton កាលពីខែតុលាឆ្នាំ ២០២០។

Icardi explains PSG transfer: “Time had come to move to a winning team” |  Transfermarkt

គួររំលឹកផងដែលថា PSG បានចំណាយប្រាក់ដល់ទៅ ៥០ លានផោនក្នុងការទិញ Icardi ជាអចិន្រ្តៃយ៍ ដូច្នេះក្លឹបបានត្រៀមរួចរាល់ក្នុងការខាតបង់ទឹកប្រាក់ចំនួន១០លានផោនសម្រាប់រាល់ការចំណាយកន្លងមកអោយទៅអាណាព្យាបាលគឺ Inter Milan៕

 

ប្រភពព័ត៍មាន៖ Sportskeeda