បរទេស៖ ប្រភពពីគេហទំព័រ Dailymail បានចុះផ្សាយថា ខ្សែការពារស្លាបស្តាំ Tariq Lamptey របស់ក្លិប Brighton & Hove Albion ត្រូវបានក្លឹបនៅទ្វីបអឺរ៉ុបធំៗ Bayern Munich និង Atletico Madrid ព្រមទាំង Sevilla បន្ទាប់ពីខ្សែបម្រើកណ្តាលរូបនេះបង្ហាញទម្រង់លេងដ៏រឹងមាំនៅរដូវកាលនេះ។

Brighton boss Graham Potter explains why Tariq Lamptey was substituted at half time vs Everton - SussexLive
ទោះបីក្លឹបរហស្សនាមសត្វរំពេទទួលលទ្ធផលមិនល្អនៅលីកកំពូលអង់គ្លេស និង កំពុងឈរនៅចំណាត់ថ្នាក់ទី១៦នៅក្របខណ្ឌ Premier League តែទម្រង់លេងដ៏ល្អរបស់ Lamptey គឺរកគ្រាប់បាល់បាន ១គ្រាប់ និងបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី៣ដង ក្រោយការប្រកួត៧លើក ។

Player Analysis: Tariq Lamptey – Breaking The Lines
ក្រុមមកពីលីកកំពូលអាឡឺម៉ង់ Bayern Munich និងអេស្បាញទាំងពីរកំពុងតែចុងចុះហត្ថលេខានាំយកកីឡាកអន្តរជាតិអង់គ្លេសវ័យដែលមានកិច្ចសន្យា រហូតដល់ឆ្នាំ ២០២៣ ។ ទោះយ៉ាងណាគ្រូបង្វឹក Brighton លោក Graham Potter បានចាត់ទុក អតីតខ្សែការពារ Chelsea រូបនេះជាផ្នែកសំខាន់បំផុតនៃការកសាងក្រុមនៅពេលអនាគត៕

 

ប្រភពព័ត៍មាន​៖ Sportsmole