បរទេស៖ Man Utd កំពុងកំនត់គោលដៅនំាយកខ្សែការពារក្លឹប Brighton & Hove Albion កីឡាករ Tariq Lamptey មកប្រជែងនិងជំនួសតំណែង Aaron Wan-Bissaka ។បើទោះបីជាបានជាប់ជម្រើស១១នាក់​ទៀងទាត់​ក្នុងនាម​ខ្សែ​​ការពារស្លាបស្តាំ ប៉ុន្តែអតីតខ្សែការពារក្លឹបស្ទាំងខៀវ Crystal Palace កីឡាករ Wan-Bissaka បានទទួល​ការ​រិះគន់ជាញឹកញាប់ចំពោះកំហុសមួយចំនួនរបស់គេនៅរដូវកាលនេះ។

Tariq Lamptey: Brighton and Hove Albion looking to 'manage' Ghana target | Goal.com

ទោះ​យ៉ាងណា Diogo Dalot នៅតែមិនអាចប្រជែងតំណែង១នេះសម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យ ខណៈដែលតួនាទីមួយនេះកំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ក្លឹបដើម្បីស្វែងរកកីឡាករថ្មីមកប្រកួតប្រជែងបន្ថែមសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ។

Tariq Lamptey | Scouted Football

ប្រភពពីគេហទំព័រ Fichajes បានចុះផ្សាយថាក្លឹបយក្ស Premier League ចាប់អារម្មណ៏អតីតយុវជន​ថ្នាលក្លឹប​Chelsea ដែលនៅមានកុងត្រានៅកីឡាដ្ឋានAmex រហូតដល់ឆ្នាំ២០២៥បើទោះបីជាLampteyជួបបញ្ហារបួស​សរសៃ​ពួរ ហើយកីឡាករមានវ័យទើបតែ២១ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ៧ ដងក្នុងរដូវកាលនេះ ប៉ុន្តែក្លឹប​រហស្ស​នាមសសត្វរំពេរ និង ពិចារណាលក់រូបគេប្រសិនមានសំណើរសមរម្យមួយ៕

 

ប្រភពព័ត៍មាន៖ Sportsmole