បរទេស៖​ Man United មានបំណងចង់នាំយកខ្សែការពារស្លាបស្តាំ Brighton & Hove Albion កីឡាករ Tariq Lamptey ទៅកាន់ទឹកដី  Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះ។កីឡាករវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញទម្រង់​លេង​គួរ​អោយចាប់អារម្មណ៏និងបានដើរតួនាទីដ៏សំខាន់សម្រាប់ក្លឹបរហស្សនាមសត្វរំពេរ (Seagulls)ក្រោយចាកចេញពី Chelsea ក្នុងខែមករា ឆ្នាំ ២០២០ ខណៈដែលក្លឹបធំៗផ្សេងទៀតមានដូចចជា Arsenal និង Tottenham Hotspurក៏មានចំណាប់អារម្មណ៏ផងដែរ។

Lamptey: Brighton & Hove Albion boss Potter delivers injury update on Ghana  target | Goal.com

ទោះបីគ្រូបង្វឹក Brighton លោក Graham Potter បានទទូចថា Lamptey នឹងមិនចាកចេញក្នុងខែមករានេះទេ ប៉ុន្តែក្លឹបនិងអាច តស៊ូដើម្បី​រក្សាទុកកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះយ៉ាងហោចណាស់ត្រឹម រដូវក្តៅខាងមុខប៉ុណ្ណោះ។

Man Utd 'interested in Tariq Lamptey transfer to fight Wan-Bissaka for spot  but £10m short of Brighton's asking price'

គេហទំព័រ Daily Mail បានចុះផ្សាយថាៈ Man Utd មានចំណាប់អារម្មណ៍ចង់បានLamptey មកពង្រឹងក្រុមបន្ថែមទៀតបើទោះ​បីជា​ក្លឹបមានកីឡាករ Aaron Wan-Bissaka និង Diogo Dalot ដែលលេងនៅតំបន់នេះរួចទៅហើយក្តី។ប្រភពបន្តថាៈ​សមត្ថភាពរបស់ Lamptey ដែលអាចលេងនៅការពារកណ្តាលនិងការពារស្លាបបានទាក់​ទាញការចង់បានពីសំណាក់ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ​កាល។

Tottenham join race for £50m Brighton defender Tariq Lamptey, 21, but might  need to wait until summer to land him – G3 Football

Man United នឹងត្រៀមចំណាយប្រាក់ប្រមាណ៣០ លានផោនសម្រាប់Lamptey  ប៉ុន្តែ Brighton អាចនិងយល់ព្រមក្នុងតម្លៃប្រមាណ ៤០ លានផោនឯណោះ ។ទោះយ៉ាងណា​ Lamptey បានបង្ហាញខ្លួនត្រឹមតែ ១៣ ប្រកួតប៉ុណ្ណោះនៅរដូវកាល២០២១-២០២២ និងបាន ខកខានចូលលេងកាលពីដើមរដូវកាលការចាប់ផ្តើមរដូវកាលដោយសាររបួស៕

 

ប្រភពព័ត៍មាន៖ Sportsmole