បរទេស៖ ខ្សែការពារ Andy Robertson បានបញ្ជាក់ថា ក្រុម Liverpool កំពុងតែស្ថិតក្នុងទីតាំងយ៉ាងល្អ ដើម្បីធ្វើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ខណៈដែលពួកគេនឹងត្រូវជួបកម្មវិធីប្រកួតដ៏មមាញឹកមួយ ដែលបានធ្វើឲ្យលោកគ្រូបង្វឹក Jurgen Klopp និងលោក Pep Guardiola តវ៉ាទាំងខឹងសម្បារលើបញ្ហានេះ។
ក្រុមរបស់លោក Klopp បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ នៅពេលប្រកួតជាមួយនឹងក្រុម Manchester City កាលពីថ្ងៃអាទិត្យ ក្រោយពីខ្សែប្រយុទ្ធ Gabriel Jesus បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់ប៉េណាល់ទីរបស់ Mohamed Salah។ Liverpool បានបាត់បង់ចំណាត់ថ្នាក់លេខ១របស់ខ្លួន ដោយសារតែក្រុម Leicester ហើយលោក Klopp បានជួបនូវការខកចិត្តផងដែរ ក្រោយពីខ្សែការពារស្លាបស្តាំ Trent Alexander-Arnold ត្រូវបានប្តូរចេញដោយសារតែបញ្ហារបួស។ លោក Klopp និងលោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បានសម្តែងការខឹកសម្បារយ៉ាងខ្លាំងទៅនឹងថ្នាក់ដឹកនាំនៃក្របខ័ណ្ឌ Premier League និងអ្នករៀបចំកម្មវិធីទូរទស្សន៍ ចំពោះការរៀបចំកម្មវិធីដែលពួកគេគិតថា មិនយុត្តិធម៌ទៅលើកីឡាករ។

Atalanta’s Argentine defender Jose Luis Palomino (L) vies with Liverpool’s Scottish defender Andrew Robertson during the UEFA Champions league football match Atalanta Bergamo vs Liverpool, on November 3, 2020 at the Atalanta stadium in Bergamo. (Photo by MIGUEL MEDINA / AFP)
ការដែលត្រឹមតែអាចផ្លាស់ប្តូរកីឡាករបានត្រឹមតែ៣នាក់ ស្របពេលដែលក្រខ័ណ្ឌលីកកំពូលៗផ្សេងនៅអឺរ៉ុប និងក្របខ័ណ្ឌ Champions League បច្ចុប្បន្នអនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករ៥នាក់ក្នុង១ប្រកួត គឺជាឫស្សគល់ចម្បងនៃការប៉ះទង្គិចគ្នា៕
ប្រភពព័ត៌មាន៖ Channel News Asia