បរទេស៖ ប្រធានក្រុមជម្រើសជាតិអេស្បាញ Sergio Ramos បានបង្កើតកំណត់ត្រាស្មើជាមួយអតីតអ្នកចាំទី ក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon ក្នុងការ បង្ហាញខ្លួនអោយក្រុមជម្រើសជាតិសំរាប់ការប្រកួតជាលក្ខណៈអន្តរជាតិខណៈ ដែលវីរបុសអ្នកចាំទីក្រុម Juventus រូបនេះក៏ធ្លាប់បានបង្ហាញខ្លួនសម្រាប់ក្រូមអសូរីអ៊ីតាលីជាលើកចុងក្រោយបាន១៧៦ប្រកួតផងដែរនៅខែមីនាឆ្នាំ ២០១៨។

Ramos now leads Europe as player with most international caps | Real Madrid  CF

ខ្សែការពារកណ្តាលក្រុមអធិរាជស Real Madrid រូបនេះ បានចូលលេងអោយក្រុមរហស្សនាមគោជល់អេស្បាញជាលើកទី ១៧៦ ក្នុងក្នុងលទ្ធផលស្មើគ្នា ១ទល់និង១ កាលពីយប់ថ្ងៃពុធជាមួយក្រុមបិសាចទឹកក្រូចហូល្លង់ក្នុងការប្រកួតមិត្តភាពនៅកីឡាដ្ឋាន Johan Cruyff Arena ក្នុងទីក្រុង Amsterdam។

Sergio Ramos alcanza a Buffon

Ramos បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអេស្បាញក្នុងអំឡុងពេលប្រកួតមិត្តភាពផ្តួលក្រុមជម្រើសជាតិ ចិន ៣-០ ក្នុងខែមិនាឆ្នាំ ២០០៥ និងក្រោយមកបន្ទាប់ពីចូលរួមជាមួយ Real Madrid កីឡាករវ័យ៣៤ឆ្នាំរូបនេះបានអភិវឌ្ឍខ្លួនក្លាយជាសមាជិកក្រុមជម្រើសជាតិ មិនអាចខ្វះបានដោយជួយអោយពួកគេឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១០ និងជើងឯកទ្វីបអឺរ៉ុប២លើកជាប់ៗគ្នាពោលគឺឆ្នាំ ២០០៨ និង ២០១២៕

 

ប្រភពព័ត៍មាន៖ Goal