បរទេស៖ ខ្សែប្រយុទ្ធស្លាប Son Heung-min របស់ក្រុមមាន់ខ្នាយ Tottenham បានវិលត្រឡប់ទៅ កាន់ក្លឹប វិញ​មុនពេលកំណត់ ដើម្បីត្រៀមប្រកួតក្របខណ្ឌ Premier League នៅចុងសប្តាហ៏នេះបន្ទាប់​ពីបំពេញ​កាតព្វ​កិច្ច​អោយក្រុមជម្រើសជាតិ កូរ៉ខាងត្បូងប្រកួតមិត្តភាពផ្តួលក្រុមកាតាក្នុងលទ្ធផល២ទល់និង១។

Premier League 2020-21: A look at Son Heung-min's remarkable numbers

ក្នុងការប្រកួត​នេះSon រកបាន១គ្រាប់និងបង្កើតឪកាសមិត្តរួមក្រុមស៊ុតបាន១គ្រាប់ផងដែរ។ប្រភពពីគេហទំព័រ The Evening Standard បានអោយដឹងថាៈ Spurs បានប្រើប្រាស់យន្តហោះឯកជនទៅយករូបគេផ្ទាល់តែម្តង ដើម្បីត្រៀម​ប្រកួត​នៅសៅរ៍ជាមួយ Man City ។ មុនវិលត្រលប់មកអង់គ្លេសវិញមានការព្រួយបារម្ភលើកឡើងថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងត្រូវដាក់អោយ​នៅដាច់ដោយឡែកក្រោយត្រលប់ ពីទឹក​ដីកំណើតក្រោយផ្ទុះ​ឡើងនូវមេរោគកូវីត-១៩នៅក្នុងក្រុម​ជម្រើស​ជាតិ​របស់ខ្លួនតែទីបំផុត Son បានធ្វើតេស្ត៏រកឃើញលទ្ធផលអវិជ្ជមាន។

Premier League 2020-21: A look at Son Heung-min's remarkable numbers

កាលពីដើមសប្តាហ៍កន្លងទៅនេះគ្រូបង្វឹកTottenhamលោក Jose Mourinho បានចោទសួរថា​ហេតុអ្វី​បានជាបាល់ទាត់អន្តរជាតិ​នៅតែបន្តនៅខែវិច្ឆិកានេះស្របពេលកូនក្រុមរបស់លោកគឺខ្សែការពារ Matt Doherty បានធ្វើតេស្តវិជ្ជមានមេរោគកូវីត-១៩៕

 

ប្រភពព័ត៍ុឲមាន៖ Sportsmole