បរទេស៖ ប្រធានក្រុម Barcelona កីឡាករ Lionel Messi និងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ Champion League នៅយប់ថ្ងៃអង្គារនេះនា​ទឹកដី​ក្រុម Dynamo Kievរបស់អ៊ុយក្រែនត្រូវនិងម៉ោង៣ទាបភ្លឺ ម៉ោងនៅ​ប្រទេសកម្ពុជា ​។កីឡាករលេងល្អបំផុតរបស់ពិភពលោក (World Player of the Year) ដែលជាម្ចាស់​ពាន​បាល់មាស Ballon d’Or ៦ សម័យកាលមិនត្រូវបានចាត់បញ្ចូលក្នុងក្រុមទាំង ១៩ នាក់​ចុងក្រោយ​របស់អ្នក​ចាត់ការទូទៅសញ្ជាតិហូឡង់លោក Ronaldo Koeman នោះទេដោយរូបលោក​បានលើ​ក ហេ​តុ​ផល​ឡើង​ថា​Messi ត្រូវការពេលវេលាដើម្បីសម្រាក។

Lionel Messi and how the Champions League is statting up - AS.com

ខ្សែបម្រើ​ Frankie De Jong ក៏ត្រូវអវត្តមានដូចគ្នា ក្នុងផែនការរបស់លោក Koeman ខណៈMessi ដែលបានបង្ហាញខ្លួន ៩០នាទី​ពេញ​ចូល​លេងលេងក្នុងការប្រកួតពេលដែលក្រុមបរាជ័យជា​លើកទី៣នៅទឹកដី ​Wanda Metropolitano នៅរដូវកាល​នេះ។

Lionel Messi transfer update: Full statement as Barcelona U-turn is  confirmed

បើទោះបីជាអវត្តមាន Messi នឹងមិត្តរួមក្រុមម្នាក់ទៀត Gerard Pique ខណៈ Barcelona សម្លឹងឪកាសបន្ត កំណត់ត្រាជ័យ​ជំនះរបស់ពួកគេក្នុងពូល G។ ផ្ទុយទៅវិញរបួសរបស់ Pique អាចផ្តល់ផលអវិជ្ជមានមួយ​ចំណែកធំ​នៃរដូវកាលនេះក្នុងជំនួបបរាជ័យចាញ់ At Madridកាលពីថ្ងៃសៅរ៍៕

 

ប្រភពព័ត៍មាន៖ Goal