បរទេស៖ អតីត​​តា​រា​បាល់​ទាត់​ដ៏ឆ្នើម​របស់​ប្រស៊ីលលោក Pele បាន​នាំ​យក​សារ​រំលែក​ទុក្ខ​ជា​សកលទៅកាន់​លោក Diego Maradona ដែល​ត្រូវ​បាន​ប្រកាស​ថា ទទួល​មរណៈ​ភាពក្នុង​វ័យ​៦០​ឆ្នាំ កាលពីថ្ងៃពុធ តាមរយៈ​ការ​បញ្ជាក់​ថា ពួកគេ​​​​នឹង​លេង «បាល់​ទាត់​ជាមួយគ្នា​នៅលើ​មេឃ»​។

Diego Maradona and Ossie Ardiles playing for Argentina in 1982

ជាមួយនឹង​ការ​បង្កើត​ភាពល្បីល្បាញ​តាម​រយៈការ​ជួយ​ឲ្យ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​ហ្សង់ទីន​លើក​ពាន World Cup ឆ្នាំ​​១៩៨៦ Maradona គឺ​ជា​វីរបុរស​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​កម្រិត​ក្លិប ក្នុង​ពេលលេង​ឲ្យ Boca Juniors ក្នុង​ប្រទេស​កំណើត​របស់​គេ និង​ក្លិប Napoli ក្នុង​ប្រទេស​អ៊ី​តាលី ដែល​ជាកន្លែង​រូប​គេ​បាន​ឈ្នះពាន Serie A ចំនួន​២លើក​​។ Maradona បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ចង​ចាំ​​ទៅលើ​ទេព​កោ​សល្យ​លេង​កីឡា​បាល់ទាត់​​របស់​លោក ប៉ុន្តែ លោក​ក៏មាន​ភាពល្បីល្បាញ​ទៅលើ​ការ​ខ្វះ​នូវ​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯងទាំង​នៅលើ និងក្រៅ​ទីលាន​ប្រកួត​ផងដែរ​។ លោក​មាន​បញ្ហា​​នឹង​ការ​ញៀនកូកា​អ៊ីន ហើយ​ក៏​ឡើង​ទម្ងន់​ផង​ដែរ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​អតីត​តារា​បាល់​ទាត់​​ដែលមាន​ភាព​ស្អាត​ស្អំ Pele​។

Boca Juniors women's player Yamila Rodriguez cries in front of graffiti image of Diego Maradona

លោក Pele បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram រួម​​ជាមួយនឹង​រូប​ភាព​លោក Maradona លើក​ពាន World Cup ក្នុង​ឆ្នាំ​១៩៨៦​ថា៖ «ព័ត៌​មាន​ដ៏​សោក​សៅ​នៅថ្ងៃនេះ​​។ ខ្ញុំ​បាន​បាត់​បង់​មិត្ត​ភក្តិ​ជា​ទី​ស្រឡាញ់​ម្នាក់ ហើយ​ពិភ​ព​លោក​បាន​បាត់​បង់​វីរ​បុរស​ម្នាក់​»​។ លោក Maradona បាន​ស្លាប់​ដោយ​សារ​តែ​ជំ​ងឺ​គាំង​បេះ​ដូង ក្រោយ​ពី​ទទួល​ការ​វះ​កាត់ខួរ​ក្បាល​​យ៉ាង​ជោគ​ជ័យកាល​ពី​ដើម​ខែ​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia