បរទេស៖ អតីតខ្សែប្រយុទ្ធក្រុម Man Utd កីឡាករ Dimitar Berbatov ជឿជាក់និងផ្តល់ការយល់ឃើញថា ការ សម្រេចចិត្ត​ផ្លាស់ទៅលេងនៅកីឡាដ្ឋាន Old Trafford របស់ក្រុម បិសាចក្រហមជាទីកន្លែង​ដ៏ស័ក្ត​សមបំផុតសម្រាប់ Sergio Ramos បន្តអាជីពប្រសិនក្រុមអធិរាជស Real Madrid មិនសម្រេច​បន្ត​កុងត្រាអោយ​ប្រធានក្រុមរបស់ខ្លួនលេងនៅទឹកដី Santiago Bernabeu បន្ត ទៀតនោះទេ។

Berbatov: Ramos to Man Utd 'would work out well' after Silva deal

លោក Solskjaer នៅតែសម្លឹងរកឪកាសស្វែងរកខ្សែការពារម្នាក់ទៀត ដើម្បីចាប់​ដៃគូ​ជាមួយ Harry Maguire ដែលនៅតែមានចន្លោះប្រហោងរបូតគ្រាប់បាល់​នៅតំបន់ដ៏សំខាន់របស់ក្រុមជាញឹកញាប់​នៅ​ឡើយនោះ។

Dimitar Berbatov sends message to Sergio Ramos over Man Utd transfer |  Metro News

គួរបញ្ចាក់ថាកិច្ចព្រមព្រៀងរបស់ខ្សែការពារកណ្តាលកាន់ឆ្នាំវ័យ ៣៤ ឆ្នាំរូបនេះ នឹងផុតកំណត់នៅ​ចុង​រដូវកាលនេះ ហើយមិនទាន់ឈានដល់ការបន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។ ក្រោយផ្ទេរពី​ក្លឹប​ Sevilla កាលពី១៥ឆ្នាំមុន Ramos បានជួយក្លឹបលើកពាន La Liga ៥ ដងនិងឈ្នះជើងឯក Champions League ចំនួន ៤ លើកនិងត្រូវបាន ចាត់ទុកថាជាខ្សែការពារដ៏​ឆ្នើម​ជួរមុខ​របស់​ពិភព​លោក​ជាមួយ​សមត្ថភាព​ទាត់បាល់ពិន័យ១១ម៉ែត្រដើម្បីរកគ្រាប់បាល់ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro