បរទេស៖ ប្រធានក្រុមអធិរាជស Real Madrid លោក Sergio Ramos បានធ្វើការកោះប្រជុំបន្ទាន់ មួយ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីដោះស្រាយបញ្ហាទម្រង់លេងរបស់ក្រុមដែលកំពុងធ្លាក់ចុះខ្លាំងទាំងកម្មវិធីការពារតំណែងជើងឯក La liga និង ក្របខណ្ឌទ្វីបអឺរ៉ុបស្របពេលអនាគតរបស់លោក Zinedine Zidane ជួបភាពមិនច្បាស់លាស់ទេ។ តំណែងរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះនិង​ដឹង​ក្រោយ​ពីលទ្ធផល ប្រកួតជាមួយSevilla នៅថ្ងៃសៅរ៍រឺនៅពេលជួបក្រុម Moncheng Gladbach នៅសប្តាហ៏ក្រោយ។

Madrid will struggle to keep out Man City without Ramos' - Captain's  absence creates 'problem', says Capello | Goal.comក្រោយបរាជ័យក្នុងលទ្ធផល ២ទល់និង១ នៅទឹកដីខ្លួន​ឯងជាមួយក្រុម Alaves ក្រុមលោក Zinedine Zidane បានបន្តចាញ់ក្រុមអ៊ុយក្រែន Shakhtar Donetsk កាលពីរាត្រីថ្ងៃអង្គារក្នុងការប្រកួត​ជើងទី២​បន្តទៀត។ ដូច្នេះពេលនេះម្ចាស់ជើងឯក Champion League ១៣សម័យចាំបាច់ ត្រូវផ្តួល Borussia Monchengladbach នៅសប្តាហ៍ក្រោយដើម្បីមានឪកាសទៅវគ្គ ១៦ ក្រុមចុងក្រោយជាបន្តទៀត។

Real Madrid preparing alternatives to replace Sergio Ramos - Football Espana
យោងគេហទំព័រ AS បានចុះផ្សាយថាៈប្រធានក្រុម Real Madrid ដែលកំពុងមានបញ្ហារបួសសរសៃពួរ បានរៀបចំការប្រជុំបន្ទាន់នេះឡើង ប៉ុន្តែមិនមានវត្តមានគ្រូបង្វឹក Zinedine Zidane ចូលរួមទេ។ ប្រភព ខាងលើបន្តថាៈ Ramos បានពន្យល់ប្រាប់មិត្តរួមក្រុម យើងកាន់តែឃ្លាតឆ្ងាយពីការប្រកួតប្រជែង​ពានរង្វាន់ Champion League តែយើងមិនត្រូវអស់សង្ឃឹម និងត្រូវតែរឹងមាំដើម្បីហ្វឹកហាត់និ​ង​ត្រៀម​ចូលរួមការប្រកួតខាងមុខ៕

 

ប្រភពព័ត៍មាន៖ Sportsmole