បរទេស៖ Bayern Munich បដិសេធថាពួកគេមិនបានពិចារណាលក់ខ្សែបម្រើស្លាប Kingsley Coman ទៅកាន់ក្រុម​បិសាច​ក្រហម Man United កំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២​នៅខែមករាខាងមុខនេះទេ យោងប្រធានក្លឹប Bayern លោក Karl-Heinz Rummenigge បានប្រាប់គេហទំព័រ Sky Deutschland ។

Kingsley Coman says his injury problems helped him grow as a player in  recent interview - Bavarian Football Works

គួរបញ្ចាក់ថាម្ចាស់ជើងឯកអង់គ្លេស២០សម័យបានខិតខំប្រឹងប្រែងរយៈពេល១ឆ្នាំចុងក្រោយនេះ ដើម្បី​ចរចារចុះ​ហត្ថលេខា នាំយក Jadon Sancho ពីក្លឹប Dortmund តែការចរចារមិនបានរលូននោះទេ ដោយសាតែក្លឹបទារ​តម្លៃខ្លួនអតីតយុវជនថ្នាលក្លឹប Man City រូបនេះដល់ទៅ១២០លានផោន។ ទោះយ៉ាងណាក្រុមលោកSoskjaer បានចាត់ទុក Coman ថាជា​ជម្រើស​អាទិភាព​បន្ទាប់ប្រសិនជានាំយកកីឡាករអន្តរជាតិអង់គ្លេសខាងលើពីក្លឹប Borussia Dortmund មិនបាន​នោះ​ ។

Bayern Munich's Kingsley Coman cleared after injury scare - Bavarian  Football Works

Coman វីរបុរសដែលបានជួយអាឡឺម៉ង់លើកពានChampion League សញ្ជាតិបារាំងរូបនេះបានចុះកុងត្រា​ជាមួយ​ក្លិប Bayern Munich រហូតដល់ឆ្នាំ ២០២៣។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន ៥ គ្រាប់ហើយនិងបង្កើតឪកាសមិត្តរួមក្រុមស៊ុតបញ្ចូលទី ៨ គ្រាប់សម្រាប់ក្រុមលោក Hansi Flick គ្រប់ក្របខណ្ឌ​ប្រកួត​៕

 

ប្រភពព័ត៍មាន៖ Sportsmole