បរទេស៖ ខ្សែបម្រើស្លាបរបស់ក្លឹប Bayern Munich ដែលធ្លាប់ឈ្នះពាន Bundesliga ៦ឆ្នាំចុងក្រោយជាប់ៗគ្នាកីឡាករ Kingsley Coman កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សនៅអឺរ៉ុបគឺ Barcelona, ​​Real Madrid និង Man. United ។កីឡាករវ័យ២៥ ឆ្នាំរូបនេះកំពុងតែត្រូវបានក្រុមការពារតំណែងជើងឯក​អាឡឺម៉ង់បញ្ចុះបញ្ចូល​អោយបន្ត​កុង​​ត្រាថ្មីជាមួយការផ្តល់ជូនប្រាក់ឈ្នួល១២,៧លានផោន/១ឆ្នាំ ស្របពេលសាម៉ីខ្លួន​ទាមទារ១៧លានផោន​ក្នុង​១​​ឆ្នាំឯណោះ។

Football news - Kingsley Coman: Bayern Munich star has minor heart surgery,  set to miss two weeks - Eurosport

​កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអន្តរជាតិបារាំងនិងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ខាងមុខ។ ទោះ​យ៉ាងណា ប្រសិនបើភាគីទាំងពីរមិនយល់ព្រមលក្ខខណ្ឌ នោះ Bayern Munich និងត្រូវបង្ខំ ចិត្ត លក់អតីតកីឡាករPSGនិង Juventus ក្នុងតម្លៃសមរម្យដើម្បីជៀសវាងបាត់បង់រូបគេពីទឹកដីAllianz Arena ដោយគ្មានតម្លៃខ្លួន យោង ​​Mundo Deportivoបាន​ចុះ​ផ្សាយ ។

Kingsley Coman to miss Wolfsburg match

គួរបញ្ជាក់ថា Coman គឺជាកីឡាករតែម្នាក់គាត់ដែលធ្លាប់ឈ្នះពានរង្វាន់នៅលីកកំពូលធំៗបីផ្សងគ្នា ក្នុង ៩រដូវ​កាល របស់​ពេលប្រកបអាជីពជាមួយ Bayern Munich, Paris Saint-Germain និង Juventus  ត្រូវបាន​យល់​ថាកំពុងពិចារណាចង់ផ្លាស់ទៅកាន់លីកកំពូលអង់គ្លេសរឺអេស្បាញដើម្បីដកស្រង់បទពិសោធន៏បន្ថែមទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole