បរទេស៖  Julian Nagelsmann គ្រូបង្វឹក Bayern Munich បានបង្ហើបប្រាប់ថាខ្សែបម្រើ-ប្រយុទ្ធស្លាប Kingsley Coman បានទទួលការវះកាត់ជំងឺបេះដូងតែមិនធ្ងន់ធ្ងរនោះទេ ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ​បាន​បង្ហាញ​ខ្លួនចំនួន ៤ លើក​រួចមកហើយអោយក្រុមការពារតំណែងជើងឯក Bundesliga នៅរដូវកាលនេះ​និងជា​ចុង​ក្រោយចូល​លេង​បាន ៨ នាទីកំលុងជ័យជម្នះលើ Barcelonaនៅក្របខណ្ឌ Champions League កាលពី​យប់​ថ្ងៃ​អង្គារ។

Kingsley Coman: Bayern Munich forward has heart surgery after minor irregularity found | Football News | Sky Sports

មានន័យថាសមាជិកជ័យលាភីWorld Cup ២០១៨សញ្ជាតិបារាំង នឹងមិនមានវត្តមាននៅលើទីលាន​ប្រកួតតែ និង វិលត្រលប់មក​ចូលហ្វឹកហាត់ក្នុងក្រុមដំបូងវិញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

Bayern Munich and France star Kingsley Coman undergoes heart operation

​Nagelsmann បានប្រាប់បណ្តាញពត៌មានយ៉ាងដូច្នេះថាៈKingsley បានវះកាត់កាលពីម្សិលមិញគាត់ មានបញ្ហា ចង្វាក់បេះដូងតិចតួច។ គាត់នឹងចាប់ផ្តើមពិនិត្យសុខភាពបេះដូងឡើងវិញនៅថ្ងៃអង្គារ ។ វានឹងមិនចំណាយ​ពេល​យូរជាង មួយ​សប្តាហ៍​កន្លះ ឬ ពីរមុនពេលគាត់ត្រលប់មកហ្វឹកហាត់ជាក្រុមវិញទេ ។ Coman និងអាចវិល​ត្រលប់​មក​​ជួយក្រុម​ក្នុងជំនួបជាមួយ Eintracht Frankfurt នៅដើមខែតុលា៕

 

ប្រភពព័ត៍មាន៖ Sportsmole