បរទេស៖ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានកោតសរសើរចំពោះ Karim Benzema ដែលជាខ្សែប្រយុទ្ធកណ្តាលដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្ត បារាំង បន្ទាប់ពីខ្សែប្រយុទ្ធចាស់វស្សារូ​បនេះរកបានគ្រាប់បាល់២គ្រាប់ក្នុងជំនួបផ្តួល Athletic Bilbao ៣ទល់និង១ ធ្វើឲ្យ ពួកគេឈរលើកំពូលតារាង La Liga កាលពីថ្ងៃអង្គារ។

Benzema is a complete number nine & Real Madrid form has been no surprise – Varane | Goal.com

វីរបុរស​ដែលជួយ​បារាំងឈ្នះពាន World Cup លើកដំបូងនៅឆ្នាំ​១៩៩៨និង​ពាន Euro ឆ្នាំ២០០០រូបនេះបានកោតសរសើរ​កីឡា​ករ​​​​រួមជាតិរបស់ខ្លួនរូបនេះថាៈ​សម្រាប់​​ខ្ញុំគាត់មាន​សមត្ថភា​ល្អបំផុតជា​មួយ​ក្រុមអស់រយៈពេលយូរមកហើយ​ជាមួយគ្រាប់បាល់ស៊ុ​ត​បញ្ចូលទី ក្រោយបង្ហាញខ្លួនបានជាង ៥០០ ប្រកួត។ Benzema បានផ្ទេរពីLyon មកកាន់ Real Madrid ក្នុងឆ្នាំ ២០០៩ ប៉ុន្តែត្រូវបាន មើលឃើញថា​ជាស្រមោល​របស់អតីតខ្សែប្រយុទ្ធស្លាប Cristiano Ronaldo មុនពេលម្ចាស់ពាន ​Ballon d’Or ៥ សម័យផ្ទេរទៅ​កាន់ក្លឹប Juventus នៅឆ្នាំ ២០១៨ ។

Real Madrid Real Madrid: Karim Benzema, "Europe's most underrated striker" - AS.com

ជ័យជំនះ៤​ប្រកួតជាប់គ្នាចុងក្រោយគ្រប់ក្របខណ្ឌប្រកួតពិសេសនៅ La Liga នាំ​អោយ Real Madrid ឡើងមកឈរនៅកំពូលតារាង ជាមួយ Real Sociedad និង Atletico Madrid ដោយ​មាន២៦ ពិន្ទុដូចគ្នា តែ Real Madrid មានគ្រាប់ស៊ុតតិចជាងគេ។ រីឯ Barcelona មានគម្លាតដល់ទៅ ៩ ពិន្ទុពី​ក្រុម​ទាំងបីនិងត្រូវទទួលក្រុម Real Sociedad នៅយប់ថ្ងៃពុធនេះ៕

 

ប្រភពព័ត៍មាន៖ Besoccer