បរទេស៖ លោក Jose Mourinho មានការជឿជាក់ និង បានប្រាប់ថាខ្លួនកំពុងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Son Heung-min បញ្ចប់អាជីពរបស់ខ្លួនជាមួយក្រុមមាន់ខ្នាយមាស  Tottenham ទោះបីរូបគេនៅមិនទាន់​បន្តកិច្ច​សន្យា​ថ្មីជាមួយ ក្លឹបនៅឡើយស្របពេលកិច្ចសន្យាចាស់មានសុពលភាពដល់ឆ្នាំ ២០២៣ ។

GW1 Ones to watch: Son Heung-min

កីឡាករអន្តរជាតិ​កូរ៉េខាង​ត្បូងវ័យ ២៨ឆ្នាំរូបនេះ បានចំណាយពេលជាង ៥ ឆ្នាំមកហើយជាមួយក្លឹបមានមូលដ្ឋាននៅភាគ​ខាងជើងទី​ក្រុង​ឡុងដ៏និង ជា​សមាជិក​សំខាន់បំផុត ដែលជួយក្រុមឈរនៅកំពូលតារាងនារដូវកាលថ្មីនេះ។ ១២ ប្រកួតនៅរដូវកាលថ្មីនេះSonបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ គ្រាប់និង រកបាន​គ្រាប់​បាល់ស៊ុតបញ្ចូលទីដល់ទៅ ១៨ គ្រាប់នៅក្របខណ្ឌ Premier league ក្រោមការដឹកនាំរបស់ លោក Jose Mourinho ។

My son calls Son Heung-min 'Sonaldo Nazario' - Jose Mourinho | Premier  League - YouTube

មួយវិញទៀតទំនាក់ទំនងក្នុងការលេងចាប់ដៃគូគ្នារវាង Son និង  Harry Kane កាន់តែលេងយល់ចិត្តគ្នា ក្រោយរកបានគ្រាប់បាល់រួមគ្នាដល់ទៅ ១២គ្រាប់ នៅក្របខណ្ឌ Premier League មានន័យថានៅសល់​តែគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ទៀតនិងតាមស្មើកំណត់ត្រាកីឡាករដែលធ្លាប់លេងចាប់ដៃគូគ្នាគ្នានេះដែរគឺAlan Shearer និង Chris Sutton ក្នុងរដូវកាល ១៩៩៤-១៩៩៥នៅក្លឹប Blackburn Rover ។

The Superstar Hiding in Plain Sight - The New York Times

គួរបញ្ជាក់ថា Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលក្រុម Tottenham នៅសប្តាហ៏ទី១៣ ដើម្បីរក​អោយឃើញក្រុមឈរកំពូលតារាងពិតប្រាកដខណៈពួកគេមានពិន្ទុស្មើគ្នា តែ​ Spur មានគ្រាប់ស៊ុតច្រើនជាង​ដល់​ទៅ​​៥គ្រាប់៕

 

ប្រភពព័ត៍មាន៖ Goal