បរទេស៖ កីឡាករប្រវត្តសាស្រ្តក្លឹប Man Utd លោក Gary Neville បានពន្យល់ពីមូលហេតុដែលកីឡាករ​សំខាន់ពីររូ​បរ​បស់​ក្រុម​គឺ​Bruno Fernandes និង Harry Maguire ជាកីឡាករដែលមិនអាចជំនួសបាន​សម្រាប់ក្រុមរាល់​ពេល​ដាក់អោយពួកគេចូលលេង។

Tony Cascarino suggests 'terrific' Bruno Fernandes and Harry Maguire can  help Manchester United return to past glories

ខ្សែបម្រើ Fernandes របស់ព័រទុយហ្កាល់បានបង្ហាញទម្រង់លេងកាន់តែល្អប្រសើរក្រោយចាកចេញពី Sporting Lisbon  ខណៈ ខ្សែការពារជម្រើសក្រុមជជម្រើសជាតិអង់គ្លេស Maguire ក៏នៅតែជាកីឡាករស្នូលសម្រាប់ក្រុម ក្រោយបំបែកកំណត់ត្រាតម្លៃខ្លួន៧៥ លានផោនផ្លាស់ពី Leicester City។ ទាំង Fernandes និង Maguire បានលេង ៩០ នាទីនៃការទទួលជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Carabao Cup របស់ United លើក្រុម Everton កាលពីរាត្រីថ្ងៃពុធ។

Gary Neville Says He Won't Take Up Manchester United Role 'In a Million  Years' | Bleacher Report | Latest News, Videos and Highlights

Neville អតីតខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ទូរទស្សន៏ក្នុងនាមអ្នកវិភាគកីឡាយ៉ាងដូច្នេះថាថា៖ “ខ្ញ្ញុំយល់ថា Fernandes និង Maguire មិនអាចជំនួសបានវាលែងតែពួកគេរបួស។គាត់បានបង្ហាញ ថាក្រុ​ម​មានចលនា​គាំទ្រខ្លាំងនៅតំបន់បម្រើកណ្តាលរាល់ពេលបាល់នៅជាប់ជើងគាត់ និង រាល់ពេល បញ្ជូន​ទៅ​មិត្តរួមក្រុម។ រី​ឯ ​Maguire បានបញ្ជាក់ថារូបគេរឹងមាំឡើងវិញនិងជាជញ្ជាំងសម្រាប់ក្រុម ហើយប្រិយមិត្តពិត​ជា​មានអារម្មណ៏ថានឹ​ក​នៅពេលអវត្តមានរូបគេម្តងៗ”៕

 

ប្រភពព័ត៍មាន៖ Metro