បរទេស៖ ជាថ្មីម្តងទៀតគ្រូបង្វឹកក្រុមចចកខ្មៅ Wolverhampton លោក Nuno Espirito Santo បានណែនាំអោយកីឡាកររបស់ខ្លួនបញ្ឈប់ ការដើរទិញឥវ៉ាន់នៅផ្សារទំនើប ស្របពេលការ រីករាលដាលសាជាថ្មីនៃមេរោគកូវីត-១៩កំពុងគំរាមកំហែងដល់សុខភាពសាធារណៈក្នុងចក្រភពអង់គ្លេសរយៈពេលប៉ុន្មាន សប្តាហ៏ចុងក្រោយមុនបំណាច់ឆ្នាំ២០២០នេះ។
គួររំលឹកថាក្លឹបកំពុងលេងនៅក្របខណ្ឌ Premier League ធ្លាប់បានដាស់តឿន កីឡាកររបស់ពួកគេម្តងរួចទៅហើយ ក្នុងអំឡុងពេលផ្អាកការប្រកួតនៅលីកកំពូលអង់គ្លេស ជាលើកដំបូងនៅក្នុងខែមីនា។
ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ចង់អោយក្របខណ្ឌ Premier League ធ្វើ ធ្វើតេស្ត Covid-១៩ ចំនួន ២ ដងក្នុងមួយសប្តាហ៍សំរាប់កីឡាករនិងបុគ្គលិកផងដែរដើម្បីបង្ការការឆ្លង រីករាលដាលវិញយ៉ាងឆាប់រហ័សលើករណីមេរោគរលាកផ្លូវដង្ហើមថ្មីនេះ៕
ប្រភពព័ត៍មាន៖ Sportsmole