បរទេស៖ វីរបុរសក្រុមបិសាចក្រហមលោក Rio Ferdinand បាននិយាយថាខ្លួនគាត់មិនខ្វល់ថា Paul Pogba ចង់ចាកចេញពីក្លឹប Man United នៅពេលទីផ្សារដោះដូរកំពុងបើកជាលើកទី២នៅខែមករានេះ រឺនៅពេល​បញ្ចប់​រដូវកាលនេះទេ​ ។យ៉ាងណាមិញអតីតខ្សែការពារដ៏រឹងមាំក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ជឿជាក់ថា​​ខ្សែ​​បម្រើ Jack Grealish ស័ក្តបំផុតសម្រាប់ជំនួសតំណែងខ្សែបម្រើ Pogba ប្រសិនរូបគេសម្រេចចិត្តចាកចេញ។

Rio Ferdinand wishes Man Utd signed Arsenal star Pierre-Emerick Aubameyang | Metro News

Ferdinand បានបញ្ជាក់ថាខ្លួនបានស្គាល់Pogbaតាំងពីរូបគេនៅជាយុវជនថ្នាលរបស់ក្លឹបមុនពេលផ្ទេរទៅ Juventus ទោះយ៉ាងណាក្នុងនាមអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Skysports រូបលោកយល់ឃើញថា Grealish ជាកីឡាករដែលមានសមត្ថភាពបំផុត សម្រាប់ក្រុមនាពេលនេះ។ Ferdinand បន្តថា៖ “មិនថាការប្រកួតណាៗ ខ្សែបម្រើ-ប្រយុទ្ធរូបនេះ តែងតែបង្ហា្ទញទម្រង់លេងបានល្អ និង ជួយក្រុមដើម្បីរកពិន្ទុបានជានិច្ច”។

Ferdinand takes his pick between Paul Pogba and Jack Grealish

គួររំលឹកថាក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោមថ្វីជើង RB Leipzig កាលពីខែធ្នូ Man United បានវិលត្រលប់មកបង្ហាញទម្រង់លេងល្អឡើងវិញក្រោយឈ្នះ ៤ ប្រកួតនិងស្មើ ២ ក្នុងចំណោម ៦ ប្រកួត​ចុង​ក្រោយ របស់ពួកគេនៅ Premier League និង​មានពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Liverpool៕

 

ប្រភពព័ត៍មាន៖ Goal