បរទេស៖ កីឡាករ Sergio Ramos ប្រធានក្រុមអធិរាជស Real Madrid បានបដិសេធសំណើរបន្តកុង​ត្រាថ្មី១​ឆ្នាំទៀត​ជាមួយក្លឹបនិង កំពុង​ពិចារណា​ត្រៀមចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ក្រោយរួមរស់ជាមួយគ្នា ១៥ ឆ្នាំ​។ គេហទំព័រអស្បាញ Marca បានចុះផ្សាយថាអ្នកចាត់​ការទូទៅលោក Zinedine Zidane ចង់អោយ​ខ្សែការ​ពារ​កណ្តាលដ៏រឹងមាំវ័យ ៣៤ ឆ្នាំរូបនេះនៅបន្តលេងជាមួយ Luka Modric និង Lucas Vazquez ដល់​បញ្ចប់​រដូវ​កាល​​នេះ​ តែលទ្ធផលមកដល់ពេលនេះ មានតែ Modric មួយប៉ុណ្ណោះ​ដែល​បានព្រៀម​ព្រៀង​​បន្តកិច្ចសន្យាថ្មី។

Sergio Ramos - Player profile 20/21 | Transfermarkt

ទោះបីកិច្ចព្រមព្រៀងខាងលើអាចអោយប្រធានក្រុមជម្រើសជាតិអេស្បាញrក​ប្រាក់ចំណូល​​​បាន​ច្រើន​ជាង ១០ លានផោនប៉ុន្តែ Ramos មិនបានទទួលយកសំណើរគឺមកពីរូបគេចង់បានកិច្ចសន្យាថ្មី​ដែលច្រើនជាង១២ខែ​ ខណៈ ក្លឹបមិនមានលក្ខណ្ឌផ្តល់​ជូនកិច្ចសន្យាថ្មីមិនលើសពី១ឆ្នាំ​ សម្រាប់កីឡាករមានវ័យ លើស ៣០ ឆ្នាំ នោះ ទេ។ មានក្លឹបយក្សធំពីរគឺ Man City និង Paris Saint-Germain ដែលមានការ​ចាប់​អារម្មណ៏ Ramos និង អាចផ្ទេរយករូបគេនៅពេលបញ្ចប់រដូវកាលដោយគ្មានតម្លៃខ្លួន។

Real Madrid: The key reason Sergio Ramos hasn't signed an extension

បង្ហាញខ្លួនច្រើនជាង ៦៥០ ប្រកួតក្រោយផ្ទេរពី Sevilla ក្នុងឆ្នាំ ២០០៥  Ramos បានជួយក្លឹបឈ្នះពាន La Liga ៥ ដងក៏ដូចជាការឈ្នះពានរង្វាន់ Champions League ចំនួន ៤ លើកផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole