បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid នឹង​ត្រូវ​ប្រឈម​​ការ​ជម្រះ​ក្តី ពី​បទ​គំរាម​គំហែ ក្នុង​ករណី​មួយ​​ដែល​ទាក់ទិន្ន​នឹង​ខ្សែ​អាត់​វីដេអូ​សិច​មួយ ដែល​មាន​អតីត​មិត្ត​រួមក្រុម​ជម្រើស​ជាតិ​អង់គ្លេស​របស់​គេ Mathieu Valbuena​។

Zidane will not rest Benzema, Hazard to be eased back

នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​ក្រុម​រដ្ឋ​អាជ្ញា​កាលពីថ្ងៃព្រហស្បតិ៍​​។ Benzema វ័យ​៣៣​ឆ្នាំ ដែលមិន​ត្រូវ​បានជ្រើស​រើស​​លេង​ឲ្យ​ប្រទេស​របស់​គេ បើគិត​ចាប់​តាំង​ពី​ករណីនេះ បាន​ផ្ទុះ​ឡើក្នុង​ឆ្នាំ​២០១៥​នោះ ត្រូវ​បាន​បោទ​ប្រកាន់​ពី​បទ​បាន​ជួលមនុស្ស​មួយ​ក្រុម​ដើម្បី​គំរាម​ទារ​ប្រាក់​ពី Valbuena តាម​រយៈ​ការគំរាម​ថា នឹង​បញ្ចេញ​ខ្សែ​អាត់​វីដេអូ​នោះ​ជា​ធារណៈ​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ បាន​តវ៉ា​ថា មន្ត្រី​ប៉ូលិស​ម្នាក់បាន​ប្រើប្រាស់នី​តិ​វិធី​ដែល​គ្មាន​ភាព​ស្មោះ​ត្រង់ ដើម្បីទាញ​ឲ្យ​រូប​​គេ​ធ្លាក់​ចូល​ក្នុង​រឿង​អាស្រូវ​នេះ​។

The full transcript of Benzema's conversation about Valbuena with a friend  as recorded by the police - SPORTYOU 20minutos

 

 

Valbuena ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប​ក្រិក Olympiakos បាន​ទទួល​ការទាក់ទង​តាម​ទូរ​សព្ទ​ពី​អ្នក​គំរាម​គំហែង​ម្នាក់ ដែល​បាន​គំរាម​បញ្ចេញ​វីដេអូ​សិច​នេះ ហើយ​រូប​គេ​ក៏​បាន​ទាក់ទង​ទៅកាន់​ប៉ូលិស​។ Benzema បាន​ស៊ុត​​បាល់​បញ្ចូល​ទី​២៦១​គ្រាប់ សម្រាប់​ក្លិប Real បើ​​គិត​ចាប់​តាំង​ពី​ចូល​រួម​ជាមួយនឹងក្លិប​​យក្ស​អេ​ស្ប៉ាញមួយ​នេះ ក្នុង​ឆ្នាំ​២០០៩​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia