បរទេស៖ វីរបុរស និង ជាខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុមបិសាចក្រហមលោក Andy Cole បាននិយាយថា Jack Grealish គឺជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះយល់ឃើញថាក្រុមលោក Ole Gunnar Solskjaer មិនគួរចំណាយប្រាក់បំបែកកំនត់ត្រា​ដើម្បីចុះ​ហត្ថលេខា​នាំយក​កីឡាករនាំលេងរបស់ក្លឹប Aston Villa ដែលរកបាន៦គ្រាប់ និង បង្កើតឪកាស៩គ្រាប់នៅរដូវកាលនេះមករួមក្រុមនោះទេ។

Jack Grealish to Manchester United transfer news: 5 ways Grealish fits into  Ole Gunnar Solksjaer's team | FourFourTwo

ជាថ្មីម្តងទៀតម្ចាស់ជើងឯកអង់គ្លេស២០សម័យចាប់អារម្មណ៏ចង់នាំយកកីឡាកររវ័យ ២៥ ឆ្នាំរូបនេះកំលុង​ពេល​ទី​ផ្សារដោះដូរកីឡាករកំពុងបើកជាលើកទី២នៅខែមករានេះ ក្រោយពីMan.Utd ធ្លាប់សម្តែងការចាប់ អារម្មណ៏ ១២ ខែមុនពេលក្លឹបផ្ទេរពី Bruno Fernandes ពីក្លឹប Sporting CPទៅទៀត។

Man United linked with summer swoop for Jack Grealish | SportsJOE.ie

Cole បានបញ្ជាក់ប្រាប់គេហទំព័រ Talk Sport យ៉ាងដូច្នេះថា៖ “តើយើងនិងដាក់​អោយគាត់លេង​នៅចំនុច​ណា?​ បើយើងមើលទៅទីតាំងដែល Bruno កំពុងលេង វាក៏ជាចំនុចដែលGrealish ចូល ចិត្តដូចគ្នា។ ប៉ុន្តែប្រសិន​ជាយើងដាក់អោយគាត់លេងនៅស្លាបឆ្វេងវានិងជាន់តួនាទីគ្នាជាមួយ Rashford”៕

 

ប្រភពព័ត៍មាន៖ Goal