បរទេស៖ លោក Michel Moulin បេក្ខជនប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) និយាយថាលោកនឹងទាមទារឱ្យមានការ កោះហៅខ្សែប្រយុទ្ធជើងចាស់ Karim Benzema អោយមកជួយក្រុមជម្រើសជាតិវិញទោះបីខ្សែប្រយុទ្ធក្រុមអធិរាជ​ស Real Madrid បានប្រឈមនឹងរឿងអាស្រូវជុំវិញករណីបង្កអំពើហិង្សា ជាមួយ​​អតីតមិត្តរួម​ក្រុម​បារាំង​ក៏​ដោយ។

Benzema is a complete number nine & Real Madrid form has been no surprise –  Varane | Goal.com

លោក Moulin ស្ថិតក្នុងចំណោមបេក្ខភាពដែលកំពុងប្រជែងតំណែងលោក Noel Le Graet ដែលកំពុងកាន់​កាប់​​​​តំណែងនេះ។ ទោះយ៉ាងណាបុរសវ័យ៦១ឆ្នាំ បានធ្វើការប្តេជ្ញាចិត្តហើយលោកបានសន្យាថាលោកនឹងធ្វើ​​ការ​ដើម្បី​​ស្តារកេរ្តិ៍ឈ្មោះ Benzema នៅក្នុងក្រុមជម្រើសជាតិមាន់គកបារាំងឡើងវិញ។

Former player and leader, Michel Moulin is running for the presidency of  the French Football Federation - JiBeop.com

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាស Real Madrid កីឡាករ Benzema វ័យ៣៣ឆ្នាំរូបនេះមិនដែលបានបង្ហាញខ្លួនចូល​លេងអោយក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកDidier Deschamp នោះទេ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥ក្រោយធ្លាប់បង្ហាញខ្លួន ៨១ លើករួចមក៕

 

ប្រភពព័ត៍មាន៖ Goal