បរទេស៖ ខ្សែបម្រើប្រយុទ្ធស្លាប Mason Greenwood បានរកគ្រាប់បាល់បញ្ជូលទីដើម្បីវាយបកតាមស្មើក្រោយពី Mohamed Salah រកគ្រាប់បាល់នាំមុខមុនក្នុងជ័យជំនះផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៣ទល់និង២ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤កាលពីថ្ងៃអាទិត្យ។
មានន័យថា Greenwood កីឡាករអន្តរជាតិអង់គ្លេសដែលទើបតែមានវ័យ ១៩ ឆ្នាំនិង ១១៥ ថ្ងៃ តាមទាន់កំនត់ត្រាវីរបុរសដែលរកគ្រាប់បាល់ច្រើនបំផុតអោយក្រុមបិសាចក្រហម Man Utd លោក Rooney បច្ចុប្បន្នជាគ្រូបង្វឹកក្លឹប Derby Country នៅក្របខណ្ឌ Championship ធ្លាប់បានរកគ្រាប់បាល់អោយក្រុម Man Utd ពេលរូបគេមានវ័យត្រឹមតែ១៩ឆ្នាំនិង៨៣ថ្ងៃ កំលុងខែមករាឆ្នាំ២០០៥កន្លងទៅ៕
ប្រភពព័ត៍មាន៖ Goal