បរទេស៖ ខ្សែប្រយុទ្ធ Mason Greenwood បានចុះកុងត្រាថ្មីបន្តលេងអោយក្រុមបិសាចក្រហម Manchester United រហូតដល់ខែមិថុនាឆ្នាំ២០២៥ ជាមួយនិងជម្រើសមួយឆ្នាំទៀត។
ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករចូលលេងជម្រើសដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បន្ទាប់ពីបង្ហាញខ្លួនចូលលេងឈុតធំជាលើកដំបូងនៅឆ្នាំ២០១៩ និងបន្ទាប់មកទទួលបានការទុកចិត្តពីគ្រូបង្វឹកអោយចូលលេងជាទៀងទាត់បាន ៨២ ប្រកួតសម្រាប់ក្លឹបចាប់តាំងពីពេលនោះមក។
Greenwood ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងម្នាក់ដែលមានទេពកោសល្យនៅក្របខ័ណ្ឌ Premier League និងត្រូវបានក្លឹបម្ចាស់ជើងឯកអង់គ្លេស២០សម័យផ្តល់ការលើកទឹកចិត្តលើការបន្តកិច្ចសន្យាថ្មីនេះឡើងសម្រាប់ការរីកចម្រើននិងការខិតខំប្រឹងប្រែងរបស់រូបគេនាពេលកន្លងមក៕
ប្រភពព័ត៍មាន៖ Goal