បរទេស៖ លោក Mikel Arteta បានឆ្លើយតបទៅនិងការរិះគន់ទម្រង់លេងរបស់កីឡាករ Willian នៅរដូវកាលនេះគឺជា​រឿង​មិនសមស្របនិងយុត្តិធម៌នោះទេ ។  ផ្ទុយទៅវិញអ្នកចាត់ការសញ្ជាតិអេស្បាញ បានឆ្លើយតបទៅនិងការរិះគន់ពី​សំណាក់ខាងលើថា Willian នឹង​វិល​ត្រឡប់​ទៅរកទម្រង់ដ៏ល្អបំផុតជាមួយសមត្ថភាពដែលគាត់មាន។

Image result for willian and arteta

ខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបានផ្ទេរពី​ Chelsea មកចូលរួមជាមួយក្រុមប្រជែងរួម​ទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុនប៉ុន្តែ​ខកខានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុង ២៤ ប្រកួត​និង​បង្កើត​ឪកាសបានតែ ៣ លើកប៉ុណ្ណោះ។

Image result for willian

ក្រុម Arsenal   ត្រូវប្រកួតជាមួយ  Benfica ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League នៅថ្ងៃ​ព្រហស្បតិ៍​​នេះ​នៅ​ទីក្រុងរ៉ូមប្រទេសអ៊ីតាលីដោយសារការរឹតបន្តឹង​បន្តការពារលើក​ការរីករាល​ដាល​នៃ​មេរោគ​កូវីត​-១៩ ៕

 

ប្រភពព័ត៍មាន៖ BBC