បរទេស៖ Willian អតីតខ្សែបម្រើស្លាបរបស់ក្រោមតោខៀវ Chelsea និងកាំភ្លើងធំ Arsenal ត្រៀមនឹងវិលត្រលប់មកលេងនៅ ក្រប​ខណ្ឌ Premier League វិញជាមួយក្លឹប Fulham នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

Ex-Arsenal flop Willian could make sensational Premier League return as  Fulham eye transfer move | Goal.com Singapore

យោងតាមការចុះផ្សាយរបស់គេហទំព័រប្រេស៊ីល El Gobo បានចុះផ្សាយថាក្លឹបដែលទើបតែឡើងមកលេងនៅក្របខណ្ឌ Premier League ហើយមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះខិត ជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករអន្តរជាតិ ប្រេស៊ីល​រូបនេះមកកាន់កីឡាដ្ឋាន​ Craven Cottage ហើយ បន្ទាប់ពីរូបគេ បានចាកចេញពី Arsenal ហើយ វិលត្រលប់ទៅ​ចូលរួមជាមួយក្លឹបយក្សនៅស្រុកកំណើតគឺ Corinithians កាលពី ១២ខែមុន ។ ទោះយ៉ាងណាបន្ទាប់ពីក្រុមធ្លាក់ចេញពីព្រឹត្តការណ៏ប្រកួត Copa Libertadores រួចមកWillian មានបំណងចង់ចាកចេញ ទៅរកការប្រកួតប្រជែងថ្មីបន្តទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole