បរទេស៖ Willian បានសុំទោសអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ចំពោះការបង្ហាញទម្រង់លេងដ៏ខកចិត្តមួយសម្រាប់ក្លឹបខណៈ ដែល​រូប​គេបានបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងគ្នាជាមួយក្លឹបកាលពីថ្ងៃច័ន្ទ និងវិលត្រលប់ទៅចូលរួមជាមួយ ក្រុម Corinthians នៅមាតុភូមិប្រេស៊ីលវិញ។

Arsenal flop Willian has contract TERMINATED saving Gunners £20.5m as he  returns to boyhood club Corinthians

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គម Instagram ថាៈ គ្រប់អាជីពជាមួយក្លឹបបាល់ទាត់កន្លងមក ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យបានល្អបំផុតដែលខ្ញុំអាចធ្វើបានខ្ញុំតែងតែចង់ឈ្នះហើយខ្ញុំពិបាកនឹងទទួលយកការមិនធ្វើបានដូច្នេះនៅEmirate Stadium ។ជាអកុសលវាមិនបានកើតឡើងចំពោះខ្ញុំនៅ Arsenal ហើយខ្ញុំមានការសោកស្តាយ​ចំពោះ​រឿង​នោះ។

Willian leaves the club by mutual consent | News | Arsenal.com

Willian បានសម្រេចចូលរួមជាមួយក្លឹបគូប្រជែងទីក្រុងឡុងដ៏ដោយគ្មានតម្លៃខ្លួននៅក្នុងខែសីហាឆ្នាំ ២០២០ បន្ទាប់ពី​ចាក​ចេញ​ពីក្រុមតោខៀវ Chelsea ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយតម្លៃខ្លួន ជាង ២០ ម៉ឺនផោន​ក្នុងមួយសប្តាហ៍។ទោះយ៉ាងណាកន្លងមកកីឡាករ ដែលធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិប្រេស៊ីល ៧០ ដងបាន​វាយ​បកដល់អ្នក រិះគន់រូបគេថាការសម្រេច ចិត្តចូលរួមជាមួយ Arsenal គឹដោយសារហេតុផលហិរញ្ញវត្ថុនេះតែម្តង៕

 

ប្រភពព័ត៍មាន៖ BBC