បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester United កីឡាករ Mason Greenwood បានអះអាងថារូបគេបានរៀនបច្ចេកទេស និងការញាក់បាល់ពី Ronaldo ប្រេសុីល ហើយនឹងសិក្សាបន្ថែមទៀតជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្លួន Edinson Cavani។

Greenwood is still studying Cavani up close as he continues his football education

និយាយជាមួយនឹង Rio Ferdinand ក្នុងទូរទស្សន៍ BT Sports កីឡាករ​ Greenwood បានសារភាពថា «ខ្ញុំធ្លាប់មើលវីដេអូគាត់ (Ronaldo) ជិះឡានមកហ្វិកហាត់រាល់ថ្ងៃ។ ខ្ញុំតែងធ្វើត្រាប់តាមគាត់ដូចជាការបញ្ចោតស៊ុត និងការទត់បាល់អីជាដើម, ខ្ញុំតែងតែអនុវត្តវាក្នុងពេលហ្វឹកហាត់ រួចក៏ធ្វើវាក្នុងការប្រកួតផ្ទាល់តែម្តង។ ខ្ញុំតែងតែមើលវីដេអូរបស់គាត់ ហើយជាពិសេសរបៀបគាត់ទប់បាល់នឹងតែម្តង»។

Greenwood has credited Ronaldo for helping him learn his skills as a youngster

Greenwood បន្តថា «ជាក់ស្តែងគាត់ (Cavani) មិនអាចនិយាយភាសាអង់គ្លេសបានទេ ប៉ុន្តែទង្វើរបស់នៅពេលហ្វឹកហាត់ និងក្នុងការប្រកួតវាបានធ្វើអោយដឹងស្រាប់ហើយគេថាគាត់កំពុងតែបង្ហាញជាគំរូដល់អ្នក។ គាត់តែងតែប្រាប់ខ្ញុំថាព្យាយាមរត់ចូលតំបន់គ្រោះថ្នាក់ទៅ។ គាត់អាចរកបានជាង៣០០គ្រាប់ដោយគ្រាន់តែធ្វើចលនាដដែលៗ មនុស្សមួយចំនួនអាចនឹងគិតថាអាចគឺជាសំណាង ប៉ុន្តែការពិតទៅគាត់ធ្វើវាសឹងតែ៤ទៅដង៥ទៅហើយក្នុងមួយប្រកួត។ វាពិតជាល្អខ្លាំងណាស់ដែលមានគាត់នៅក្នុងក្រុម ហើយបានសិក្សាពីគាត់»៕

 

ប្រភពព័ត៍មាន៖ The Sun