បរទេស៖ Karim Benzema អាចខកខានបង្ហាញខ្លួនសម្រាប់ការប្រកួត Champions League ទល់នឹង Atalanta នៅសប្តាហ៍ ក្រោយបន្ទាប់ពីគ្រូបង្វឹកលោក Zinedine Zidaneបញ្ជាក់ថាខ្សែប្រយុទ្ធដ៏សំខាន់​រូបនេះ​បាន​រងរបួសកាលពីថ្ងៃសុក្រ។ Benzema ក៏បានខក ខានការហ្វឹកហាត់កាលពីព្រឹកថ្ងៃសុក្រ ស្របពេលគ្រូបង្វឹកសញ្ជាតិបារំាង​រូប​នេះ​​លើកឡើង ថាកីឡា ករវ័យ៣៣ឆ្នាំរូបនេះ និង មិនអាចចូលលេងការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃសៅរ៍ជាមួយក្រុម Real Valladolid បានទេ។

Image result for benzema

ក្រុមការពារតំណែងជើងឯកនៅមិនទាន់បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Benzema ក្លឹបមិនទាន់បញ្ជាក់ពីបញ្ហា​ជាក់លាក់​នៅឡើយ។ នៅក្នុងសន្និសីទកាសែតមុនជំនួបនៅថ្ងៃសៅរ៏នេះលោកZidane បានបញ្ជាក់យ៉ាងដូច្នេះថា: គាត់នឹងមិននៅថ្ងៃ ស្អែកទេ។ យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយ។យើងនិងប្រកួតដោយគ្មាន គាត់ (Benzema )​តែអ្វីដែលសំខាន់បន្តទៀតគឺ អវត្តមាន ជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅ​ថ្ងៃពុធ​នេះនឹងក្លាយ​ជាបញ្ហា​ប្រឈមធំមួយ។

Image result for benzema

ទោះបីមានវ័យជ្រេបន្តិចប៉ុន្តែ Benzema នៅតែបញ្ចេញសមត្ថភាពរកបាន១៧ គ្រាប់គ្រប់ប្រកួតទាំងអស់នៅរដូវកាលនេះ​និងបានស៊ុតបញ្ចូលទី ២ ប្រកួតជាប់គ្នាក្នុងការបង្ហាញខ្លួនលើកចុងក្រោយ ខណៈReal Madrid ឈរនៅចំណាត់ថ្នាក់​លេខ​២មានគម្លាត៦ពិន្ទុ​ប៉ុណ្ណោះពីក្រុមនាំមុខតារាង At.Madrid៕

 

ប្រភពព័ត៍មាន៖ Besoccer