បរទេស៖ ក្លឹប Dortmund ត្រូវបានគេរាយការណ៍ថាសុខចិត្តលក់ខ្សែប្រយុទ្ធឆ្នើម Jadon Sancho នៅរដូវក្តៅខាងមុខជាជាងខ្សែប្រយុទ្ធ Erling Halaand។

Image result for haaland

ខ្សែប្រយុទ្ធវ័យក្មេង Erling Halaand បង្ហាញធ្វើអោយពិភពលោកចាប់អារម្មណ៍លើរូបគេខ្លាំង ក្រោយពីរូបគេជួយអោយក្លឹប Dortmund យកឈ្នះលើក្រុម Sevilla ក្នុងក្របខណ្ឌ Champions league កាលពីពេលកន្លងទៅ។ ខ្សែប្រយុទ្ធរូបនេះទទួលបានជោគជ័យជាខ្លាំងនៅរដូវកាលនេះ ដោយរូបគេអាចរកបានដល់ទៅ២៥គ្រាប់ឯណោះក្នុងការបង្ហាញខ្លួន២៤ដង។ មានក្លឹបដូចជា Real Madrid, Manchester United, Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថាសុខតែជាក្លឹបដែលចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ។ ខ្សែប្រយុទ្ធ Sancho នៅតែបន្តមានពាក្យចរចាមរាមថារូបគេនឹងចាកចេញពី Dortmund នៅពេលចប់រដូវកាលនេះ ហើយក្លឹប Man United គឺក្លឹបតែមួយគត់ដែលអាចចុះកុងត្រាលើខ្សែប្រយុទ្ធរូបនេះបាន។

Image result for haaland and sancho

បើយោងទៅតាម Blid បានអោយដឹងថា BVB សុខអោយ Sancho ចាកចេញជាជាងអោយ Halaand ចាកចេញ ប៉ុន្តែទោះបីជាយ៉ាងពាក្យសុំចាកចេញនៅតែអាចកើតឡើងនាទីផ្សារខាងមុខ ប្រសិនបើក្លឹប Dortmund មិនបានលេងក្នុង Champions League នៅរដូវកាលក្រោយ។ Halaand បាននិយាយថាវាល្អខ្លាំងណាស់ដែលមានពាក្យចរចាមរាមផ្ទេរទៅ Real Madrid, ទោះបីជាយ៉ាងណាក្លឹប​ Real Madrid ត្រូវបានគេរាយការណ៍នឹងព្យាយាមរកគ្រប់មធ្យោបាយដើម្បីចុះកុងត្រាលើខ្សែប្រយុទ្ធសញ្ចាតិន័រវែសរូបនេះអោយទាល់តែបានជាដាច់ខាត ទោះបីជាក្លឹបកំពុងតែជួបវិបត្តិហិរញ្ញវត្ថុក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole