បរទេស៖ Dortmund បានបណ្តេញអ្នកចាត់ការទូទៅលោក Marco Rose បន្ទាប់ពីដឹកនាំក្លឹបបានមួយរដូវកាល។ក្រោយពីធ្លាប់ដឹកនាំ Borussia Monchengladbach លោក Rose ក៏បានដឹកនាំក្លឹបយក្សអាឡឺម៉ង់ Dortmund អោយឈរនៅលេខរៀងទី២ នៅក្របខណ្ឌ  Bundesliga ដោយតាមពីក្រោយក្រុមជើងឯក Bayern Munich ចំនួន ៨ ពិន្ទុ។

Borussia Dortmund and head coach Marco Rose separate - Globe Echo

ពួកគេបានធ្លាក់ចេញពីក្របខណ្ឌ  Champions League និង Europa League ហើយត្រូវបានធ្លាក់ចេញពី German Cup ដោយក្រុម St Pauli មកពីលីកលំដាប់ទីពីរ ។

Marco Rose: Borussia Dortmund sack head coach after one season in charge -  BBC Sport

Dortmund ក៏បានបញ្ជាក់ថាពួកគេនឹងពិភាក្សាអំពីសមាសភាពនៃក្រុមគ្រូបង្វឹកនាពេល​ខាងមុខ ។ Rose មានកំនត់ត្រាដឹកនាំក្លឹប ​៤៧​លើក ឈ្នះ​២៧​ដងនិង​ចាញ់​១៦​លើក។ Dortmund ត្រូវបានធ្លាក់ចេញពី Champions League នៅវគ្គចែកពូល ដោយឈរនៅចំណាត់ថ្នាក់ទី៣បន្ទាប់ពី Ajax និង Sporting Lisbon និងត្រូវRangers ទម្លាក់ចេញពីក្របខណ្ឌ  Europa Leagueផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC