បរទេស៖ Manchester United នៅមិនទាន់បានទាក់ទងជាមួយនឹងភ្នាក់ងារផ្ទាល់ខ្លួនរបស់ខ្សែការពារឆ្នើមក្លឹប Real Madrid កីឡាករ Sergio Ramos នៅឡើយទេ។

Man United 'have not made contact with Sergio Ramos agent'

ក្លឹប Real Madrid អាចសន្មន់ថាប្រធានក្រុមរបស់ពួកគេអាចនឹងចាកចេញនាពេលចប់រដូវកាលនេះ ខណៈកុងត្រាបច្ចុប្បន្នរបស់រូបនេះជាមួយនឹងក្លឹប Real Madrid នៅសល់ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ហើយបច្ចុប្បន្នរូបគេអាចនឹងចរចារកិច្ចព្រមពៀងជាមួយនឹងក្លឹបផ្សេងបានដោយសេរី។ Man United បច្ចុប្បន្នកំពុងតែមានបញ្ហាវីបត្តិខ្សែការពារ ខណៈ Ramos អាចជាគោលដៅសំខាន់ម្នាក់ដែលលោក Ole Gunnar Solskjaer នាំចូលក្នុងក្រុមសម្រាប់រដូវកាលក្រោយ។

Image result for ramos to united

ខណៈបច្ចុប្បន្នក្លឹប Manchester United នៅតែបន្តការចង់បានខ្សែការពាររូបនេះដដែល ប៉ុន្តែបើតាមអ្នកជំនាញព័ត៍មានដោះដូរកីឡាករដ៏ល្បីលោក Fabrizio Romano បានអះអាងថាក្លឹង Manchester United នៅមិនទាន់បានទាក់ទង រឺក៏ចរចាជាមួយនឹងភ្នាក់ងារខ្សែការពាររបស់ក្លឹប Real Madrid រូបនេះនៅឡើយទេ។ ក្រៅពី Ramos នៅមានខ្សែការពារ២រូបទៀតដូចជា Ibrahima Konate និង Jules Kounde ក៏សុទ្ធតែជាគោលដៅរបស់ Man United ដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole