បរទេស៖ លោក Leonardo ប្រធានក្លឹប Paris Saint-Germain បានសារភាពថាការសម្រេចចិត្តក្នុង​បន្តកុងត្រាថ្មីអោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នឹងធ្វើនាពេលឆាប់ៗខាងមុននេះ។

PSG's Mbappé sick, unlikely to play in Dortmund showdown

កុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះនឹងត្រូវផុតនៅក្នុងឆ្នាំ២០២២ហើយ ខណៈខ្សែប្រយុទ្ធរូបបានអះអាងថារូបខ្លួននៅមិនទាន់គិតគួររឿងបន្តកុងត្រាថ្មីជាមួយនឹងក្លឹងនៅឡើយទេ។ Kylian Mbappe បានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Liverpool និង Real Madrid បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អនៅរដូវកាលនេះដោយរូបគេអាចរកបាន២១គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ១១ដងឯណោះ។

Champions League: PSG's Mbappé beats the bug to operate on Dortmund

លោក Leonardo បាននិយាយថា៖ «ខ្ញុំមិនជាមានការភ្ញាក់ផ្អើលអំពីរឿងរាវមួយចំនួនទាក់ទងនឹង Kylian Mbappe។ គាត់នៅសល់ពេញមួយរដូវកាលទៀតឯណោះ។ ពួកយើងបានចរចារជាមួយគាត់អំពីការបន្តកុងត្រាថ្មីអស់មួយរយៈពេលហើយ ហើយពេលវេលាសម្រេចចិត្តនឹងមកដល់ឆាប់ៗនេះ។ ពួកយើងក៏បានចរចារបន្តកុងត្រាជាមួយនឹង Neymar ដែល ហើយពួកយើងបានឈានដល់លទ្ធផលជាអចិន្ត្រៃយ៍ហើយ»៕

 

ប្រភពព័ត៍មាន៖ Sportsmole