បរទេស៖ ការពិត Kylian Mbappe បានបង្ហាញពីចេតនាមិនចង់បន្តកុងត្រាជាមួយក្លឹប PSG បន្តទៀតទេ ក៏ព្រោះតែខ្លួនធ្លាប់បាន ប្រាប់ក្លឹបដែលជាការឆ្លើយតបទៅនិងកិច្ចខិតខំ​ប្រឹង​ប្រែងបញ្ចុះបញ្ចូលឱ្យបន្តលេងនៅទឹកដីParc Des Princes ទៀតយ៉ាង​ណា​ក៏ដោយ ។

Real Madrid: 3 reasons why Kylian Mbappe will join this summer

ប្រភពពីគេហទំព័រអេស្បាញ  AS បានអោយដឹងថាៈខ្សែប្រយុទ្ធឆ្នើមជួរមុខរូបនេះ មានបំណងចង់ផ្លាស់​ប្តូរអាជីព​​នៅលីកកំពូលផ្សេងពី Ligue-១ ហើយសង្ឃឹមថាក្លឹបចង់ដែលចង់បាន​រូបគេកន្លងមកគឺអធិរាជស Real Madrid និងបង្កើនការផ្លាស់​ប្តូរអាកប្ប​កិរិយា​របស់​ពួកគេហើយដាក់សម្ពាធ​លើក្លឹបបារាំងជាមួយនិងការបង្កើនទឹកប្រាក់ដេញថ្លៃដើម្បី​ផ្ទេរយក​សមាជិក​ជ័យលាភីWorld Cup ២០១៨រូបនេះមករួមក្រុមមុន​រដូវ​កាល​ថ្មីLa Liga ចាប់ផ្តើម ។

Lucrative Kylian Mbappé deal freezes out Liverpool stars, and transfer  target has £50m price set - Liverpool.com

គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករវ័យ២២ឆ្នាំរូបនេះនៅមានសុពលភាពជាមួយក្លឹបដល់ខែមិថុនាឆ្នាំ២០២២  ខណៈដែល  អតីតកីឡាករMonaco រូបនេះនៅមិនទាន់បានគិតច្បាសលាស់ ដល់កិច្ចសន្យាដែលហួសកាលបរិច្ឆេទនោះទេហើយរូបកគេ​ជឿជាក់ថាក្លឹបដែលជាអាណាព្យាបាលរបស់ខ្លួននឹងយល់ពីចំនុចនេះ។

 

ប្រភពខាងលើបន្តថា PSGននិងមិនបោះបង់Mbappeដោយងាយៗនោះទេ ហើយត្រៀមនិងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យ Mbappe បន្តការស្នាក់នៅក្លឹបជាច្រើនឆ្នាំទៅមុខទៀត នោះគឺការផ្តល់ប្រាក់ឈ្នួលប្រចាំថ្ងៃ/ខែ/ឆ្នាំ ដូចគ្នានឹង Neymar ដែលជាកីឡាករដែលទទួលបានប្រាក់ខែច្រើនបំផុតនៅក្នុងក្រុមតាមដែលអាចធ្វើទៅបាន៕

 

ប្រភពព័ត៍មាន៖ Besoccer