បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានចាប់ផ្តើមស្វែងរកលំនៅដ្ឋានដើម្បីស្នាក់នៅទីក្រុងដែលជារាជធានីប្រទេសអេស្បាញ ស្របពេលដែលការចាប់អារម្មណ៍ពី​សំណាក់​ក្លិបយក្ស Real Madrid នៅតែបន្តកើតមាន។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain វ័យ ២២ ឆ្នាំរូបនេះនៅមាន​កិច្ចសន្យាតែ ១ ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមជើងឯក Ligue-1 មួយនេះ  ខណៈដែលរូបគេមិនទាន់យល់ព្រមក្នុងការបន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

PSG's Mbappé sick, unlikely to play in Dortmund showdown

ប្រភពពីគេហទំព័រ Goal បានចុះផ្សាយថា Mbappe សមាជិកជ័យលាភី World Cup ឆ្នាំ២០១៨  ដែលអាចនិយាយភាសាអេស្ប៉ាញ​បានយ៉ាង​ស្ទាត់​ជំនាញបានប្រាប់ភ្នាក់ងាររបស់ខ្លួនអំពីបំណងចង់ទិញផ្ទះនៅទីក្រុង Madrid។ ក្រុម PSG គ្រោងនឹងទាមទារតម្លៃខ្លួនដ៏ខ្ពស់ ប្រសិនកីឡាករឆ្នើមរូបនេះ សំរេចចិត្តចាកចេញពីទឹកដី Parc Des Princes នោះ។

Ligue 1: Mbappe: I always tell myself that I'm the best | Marca

គួរបញ្ជាក់ផងដែលថា ប្រធានក្លឹបអធិរាជស Real Madrid លោក  Florentino Perez   នៅតែមានមហិចតា មិនដែលបោះបង់ការ​តាមប្រម៉ាញ់ Mbappe នោះទេនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញបុរសវ័យ៧៤ឆ្នាំរូបនេះ បានបដិសធចោលថាក្លឹប​ចង់​ចុះ​ហត្ថលេខនាំយក Cristiano Ronaldo ត្រលប់មកទឹកដី Santiago Bernabeu វិញ។Mbappe បានបង្ហាញទម្រង់លេងល្អបំផុត​នៅរដូវ​កាលនេះដោយបង្ហាញខ្លួនគ្រប់កម្មវិធីទាំង ដោយស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ១០ ដងក្នុងការបង្ហាញខ្លួន៤១លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole