បរទេស៖ ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថានៅតែតែពិភាក្សាជាមួយប្រធានក្រុម Sergio Ramos ជុំវិញកិច្ចសន្យាថ្មី។

Real Madrid 'have not given up on new Ramos deal'

កិច្ចសន្យាបចុប្បន្នរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវផុតសុពលភាពនៅចុងខែមិថុនានេះហើយ ខណៈក្លឹប Manchester United និង Paris Saint-Germain កំពុងតែតាមដានស្ថានភាពរបស់ខ្សែការពាររូបនេះនៅក្លឹប Real Madrid។ បច្ចុប្បន្ន Ramos កំពុងស្ថិតក្នុងស្ថានភាពរបួសជង្គង់ ប៉ុន្តែរូបគេនៅតែជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមរបស់លោក Zinedine Zidane នៅរដូវកាល២០១៩/២០នេះ។

Examining Sergio Ramos' importance to Real Madrid's build-up play

បើយោងទៅតាម Marca បានអោយដឹងថា Real Madrid នៅតែបន្តកិច្ចចរចារកុងត្រាថ្មីជាមួយនឹង Sergio Ramos នៅឡើយទេ ខណៈពួយគេរំពឹងថាខ្សែការពាររូបនេះនឹងព្រមចុះកិច្ចសន្យាថ្មីនៅសប្តាហ៍ក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole